លង់ហើយ ក្រោយបានឃើញសម្រស់កូនស្រីទាំងបីរបស់តារាសម្ដែង Rambo ស្អាតដូច Angel

//s9.kh1.co/88/8857fa7b24b6606e440a0ea9275cf88daf9dc9ec.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបានកូនស្រីទាំងបីរបស់ Rambo មានសម្រស់ស្អាតៗមិនចាញ់គ្នា។

បរទេស៖ យោងតាមការចុះផ្សាយរបស់ Daily Mail បានអោយដឹងថា Sylvester Stallone ដែលជាតារាសម្តែងល្បីឈ្មោះជាមួយរឿង«Rambo» តែងតែមានមោទនភាពចំពោះកូនស្រី ៣ នាក់របស់លោក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាវ័យ ៧៥ ឆ្នាំរូបនេះបានចែករំលែកនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី ២១ ខែកក្កដា នូវរូបថតមួយសន្លឹកដែលត្រូវបានថតជាមួយកូនស្រី ៣ នាក់របស់លោក មាន Sophia អាយុ ២៤ឆ្នាំ Sistine អាយុ ២៣ឆ្នាំ និង Scarlet អាយុ ១៩ ឆ្នាំ។ ជាមួយគ្នានេះ Sylvester Stallone ជាឪពុកមួយរូបដែលចូលចិត្តថតរូបជាមួយកូនស្រីមុនពេលពួកគេចេញទៅខាងក្រៅផងដែរ។

ទន្ទឹមនឹងនេះដែរ តារាសម្ដែងប្រុសជើងចាស់មួយរូបនេះ តែងតែញញឹមបិទមាត់មិនជិតព្រោះតែមានមហាជនជាច្រើបានលើកសរសើរពីសម្រស់និងសម្ថភាពដ៏ឥតខ្ចោះរបស់កូនស្រីទាំងបីរបស់លោកទៀតផង។ ជាមួយគ្នានេះតារាសម្ដែងលោក Rambo ថែមទាំងបង្ហាញអារម្មណ៍បែបនេះថា៖ 

ខ្ញុំជាមនុស្សមានសំណាងណាស់ដែលមានកូនស្រីគួរឱ្យស្រឡាញ់បែបនេះ។ ពួកគេនាំឱ្យខ្ញុំមានមោទនភាពខ្លាំងណាស់។ ឥឡូវនេះខ្ញុំគ្រាន់តែសង្ឃឹមថាពួកគេឈប់បន្តលូតកម្ពស់ទៀតហើយ

សារ Rambo 

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសារ លោក Rambo 
គ្រួសារ លោក Rambo 
លោក Rambo និង កូនស្រីទាំងបី
លោក Rambo និង កូនស្រីទាំងបី
កូនស្រីទាំងបី
កូនស្រីទាំងបី
កូនស្រីទាំងបី
កូនស្រីទាំងបី

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T