រ៉ូបូតរបស់អាមេរិកលើភពអង្គារ ជិតដល់ពេលជីកយកសំណាក រួចបញ្ជូនមកផែនដី បន្ទាប់មកមនុស្សជាតិនឹងដឹងថា ភពក្រហមនេះពិតជាមានជីវិតឬអត់

//s9.kh1.co/db/db8bec446462bf7a236172b6ef68445134de1a9e.jpg
បច្ចេកវិទ្យា

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រ៉ូបូតរុករក Perseverance បានចុះចតនៅក្នុងតំបន់រណ្ដៅ Jezero កាលពីខែកុម្ភៈ។

បរទេស៖ ជិតមួយឆ្នាំបន្ទាប់ពីរ៉ូបូតរុករក Perseverance របស់អង្គការណាសាបានចាប់ផ្ដើមធ្វើដំណើរនៅក្នុងអវកាសជិត៧ខែ ទៅកាន់ភពអង្គារ ហើយរ៉ូបូតរុករកមួយនេះកំពុងត្រៀមខ្លួន ប្រមូលសំណាកពីភពអង្គារជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលពីរសប្ដាហ៍ទៀត។ សំណាកនេះដែលនឹងត្រូវបញ្ជូនត្រឡប់មកផែនដីវិញ ដោយបេសកកម្មក្នុងទសវត្សរ៍ឆ្នាំ២០៣០ អាចនឹងផ្ទុកភស្ដុតាងបញ្ជាក់ ថាតើធ្លាប់មានជីវិតនៅលើភពអង្គារដែរឬទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ូបូតរុករកនេះអាចនឹងប្រមូលនូវអ្វីតាមរយៈការសង្កេតបែបវិទ្យាសាស្ត្ររបស់វា អំពីភពក្រហមមួយនេះ ខណៈពេលវាស្វែងរកក្នុងចំណោមពពួកថ្មនិងធូលី។ រ៉ូបូតរុករក Perseverance បានចុះចតនៅក្នុងតំបន់រណ្ដៅ Jezero កាលពីខែកុម្ភៈ។ កាលពីរាប់ពាន់លានឆ្នាំមុន ទីតាំងនេះធ្លាប់មានបឹងបុរាណនិងដីសណ្ដទន្លេ។ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា រ៉ូបូតនេះបានរុករកផ្ទៃដី ៣.៨៨គីឡូម៉ែត្រក្រឡានៃរណ្ដៅនេះ ដែលត្រូវបានគេស្គាល់ថាជា "Cratered Floor Fractured Rough" ដើម្បីស្វែងរកក្នុងរណ្ដៅដ៏ជ្រៅនិងស្រទាប់បុរាណនៃថ្មភាគច្រើន។

រ៉ូបូតនេះមានដៃប្រវែង២ម៉ែត្រ ដែលជាឧបករណ៍ខួង សម្រាប់ជួយ​ប្រមូលសំណាកទៅដាក់នៅក្នុងប្រព័ន្ធឃ្លាំងសម្ងាត់ មានទីតាំងនៅផ្នែកខាងក្នុងពោះរបស់វា។ ដំណើរការដើម្បីប្រមូលសំណាកដំបូងពីភពអង្គាររបស់រ៉ូបូតរុករក Perseverance អាចនឹងចំណាយពេលរហូតដល់ទៅ១១ថ្ងៃ ដែលយូរជាងរយៈពេលនៃអវកាសយានិក Neil Armstrong ប្រមូលសំណាកដំបូងពីឋានព្រះចន្ទ ដោយប្រើពេលត្រឹមតែ៣នាទីនិង៣៥វិនាទីប៉ុណ្ណោះ៕

រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance
រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance
រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance
រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance
រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance
រូបភាពលើភពអង្គារថតដោយរ៉ូបូត Perseverance

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T