ស្វីតណាស់! សួស វីហ្សា រម្លឹកអនុស្សាវរីយ៍ចាស់ជាមួយ ថមមី ឃើញហើយច្រណែនជំនួស

//s9.kh1.co/44/44e23134aaf5a899e60b63d3a0d52e1bc8b4a9fa.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សួស វីស្សា បានបង្ហោះរូបភាពចាស់ៗ បង្ហាញពីអនុស្សាវរីយ៍ជាមួយនឹងលោក ថមមី កាលដែលអ្នកទាំងពីរបានទៅធ្វើដំណើរកម្សាន្តនៅប្រទេសបារាំង នាពេលកន្លងមក។

ភ្នំពេញ៖ មិនមែនតិចឆ្នាំនោះទេដែល សួស វីហ្សា និងលោក ថមមី បានស្រលាញ់គ្នា រហូតដល់តស៊ូជាមួយគ្នា និងកាន់ដៃគ្នាចូលរោងការយ៉ាងអធិកអធម នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជារៀបការនឹងគ្នា យូរពិតមែនក្តី ប៉ុន្តែប្តីប្រពន្ធតារាមួយដួងនេះ នៅតែរក្សាភាពស្និទ្ធស្នាល តាមរយៈបង្ហោះរូបភាពជាមួយគ្នា ដោយស្ទើរតែជាប្រចាំ ដែលធ្វើមហាជនសរសើរក្តីស្រលាញ់អ្នកទាំងពីរដែលមានចំពោះគ្នាទៅវិញទៅមកផងដែរ។

ដោយឡែក ថ្មីៗនេះ សួស វីស្សា បានបង្ហោះរូបភាពចាស់ៗ បង្ហាញពីអនុស្សាវរីយ៍ជាមួយនឹងលោក ថមមី កាលដែលអ្នកទាំងពីរបានទៅធ្វើដំណើរកម្សាន្តប្រទេសបារាំង យ៉ាងសប្បាយរីករាយខ្លាំង មើលតែទឹកមុខ និងកាយវិការក៏អាចដឹងដែរ ក្រៅពីនេះអ្នកនាងក៏បានសរសេរជាសារខ្លីមួយបន្ថែមថា៖

នឹកណាស់ នឹកគ្រាដែលកន្លងកាលអូននឹងបងសាសងគ្នាកណ្តាលថ្នល់ ដោយមិនខ្វល់ពីអ្នកណា កុំសួរថាថីបាននាំគ្នាមកឈរថតកណ្តាលថ្នល់អញ្ចឹង?ខ្ញុំក៏មិនដឹងដែរ ព្រោះនៅនោះខ្ញុំឃេីញគេថតតែអញ្ចឹងខ្ញុំថតតាមគេដែរទេ បងប្អូនថាមេីល រូបនេះខ្ញុំថតនៅណា

សួស វីស្សា

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់សួស វីហ្សា និងថមមី ដែលតាំងពីរៀបការមក តែងតែបង្ហាញពីរូបភាពស្វីតជាមួយគ្នាជានិច្ច ដែលនេះអាចបង្ហាញពីសុភមង្គល និងសេខក្តីសុខក្នុងគ្រួសារតារាមួយគូនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ថមមី និងសួស វីហ្សា 
ថមមី និងសួស វីហ្សា 
ថមមី កូនស្រី និងសួស វីហ្សា 
ថមមី កូនស្រី និងសួស វីហ្សា 
ថមមី និងសួស វីហ្សា 
ថមមី និងសួស វីហ្សា 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង)
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង)
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
សួស វីហ្សា និងថមមី (រូបកាលទៅបារាំង) 
សួស វីហ្សា និងថមមី (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
ថមមី និងសួស វីហ្សា (រូបកាលទៅបារាំង) 
សួស វីហ្សាថមមី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T