តារាចម្រៀងស្រី របស់ប្រទេសចិន Rainie Yang បានសម្រក់ទឹកភ្នែក និងខូចចិត្តយ៉ាងខ្លាំង នៅលើឆាកតន្រ្តី ក្នុងទីក្រុងសៀងហៃ បន្ទាប់ពីនាងបានប្រកាស ប្រាប់ទស្សនិកជនជាច្រើន ពីការស្លាប់របស់ឪពុកនាង។

យោងតាមប្រភពព័ត៌មាន Asian Pop News បានឲ្យដឹងថា តារាស្រីរូបនេះ គឺមិនមានទំនាក់ទំនងជិតដិត ជាមួយឪពុកនាងទេ ព្រោះឪពុកម្តាយនាងបានលែងលះគ្នា ហើយម្តាយនាងបានចិញ្ចឹមនាង និងប្អូនស្រីនាងម្នាក់ទៀត។

ជាមួយគ្នានេះដែរ តារាស្រី Rainie Yang បានទទួលបន្ទុកយ៉ាងធ្ងន់ ដោយនាងបានទទួលរ៉ាប់រង  ក្នុងការសងបំណុលរបស់ឪពុកនាង ដែលជំពាក់គេ បន្ទាប់ពីជំនួញត្រូវបរាជ័យ អស់រយៈពេល ៧ឆ្នាំឯណោះ ទើបបំណុលបានចប់សព្វគ្រប់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៧ឆ្នាំនេះ នាងមិនដែលបានជួប ជាមួយឪពុកនាងទេ ប៉ុន្តែថ្មីៗនេះ នាងបានទទួលដំណឹងថា ឪពុកនាងបានលាចាកលោកបាត់ទៅហើយ ដោយសារតែជំងឺបេះដូង។

នៅចំពោះមុខទស្សនិកជនជាច្រើន តារាស្រី Rainie Yang បាននិយាយថា នាងមិនអាចទប់ចិត្ត មិនយំបាននោះទេ ព្រោះឪពុករបស់នាងបានស្លាប់ កាលពីពីរបីថ្ងៃមុន មុនថ្ងៃប្រគុំតន្រ្តីនេះ៕







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]