ផ្ទះដ៏ប្រណីតស្កឹមស្កៃរបស់ Kris Wu ត្រូវបានបង្ហាញឡើង ខណៈពេលកំពុងមានពាក្យចចាមអារ៉ាមរឿងអាស្រូវ

//s9.kh1.co/54/54fd89b1fb2729b598c7d01b22982eea9399d9e1.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខណៈពេលកំពុងតែមានរឿងអាស្រូវផ្លូវភេទពីតារាចម្រៀងប្រុសលោក Kris Wu ស្រាប់តែមានការបង្ហាញឲ្យឃើញពីផ្ទះដ៏ប្រណីតរបស់តារាប្រុសរូបនេះ ដែលមានតម្លៃខ្ទង់លានដុល្លា

ចិន៖ ចំពោះពាក្យចចាមអារាមរឿងអាស្រូវផ្លូវភេទ របស់ តារាចម្រៀងប្រុស លោក Kris Wu នៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលកំពុងធ្វើឱ្យមហាជនជាច្រើន កាន់តែភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលកំពុងតែផ្ទុះពាក្យចចាមអារ៉ាមបែបនេះ ស្រាប់តែមានការបង្ហោះថ្មីមួយ ដែលជារូបភាពនៅក្នុងផ្ទះវីឡាដ៏ប្រណីតរបស់ តារាចម្រៀងរូបនេះ នៅទីក្រុងប៉េកាំង និងត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ យោងតាមព័ត៌មានបានបង្ហាញឲ្យដឹងថា ផ្ទះដ៏ស្កឹមស្កៃមួយនេះ មានតម្លៃឡើងដល់ ៣០ លានយ័ន (ស្មើនឹងជាង ៤ ដុល្លារ) ។ លើសពីនេះ នៅទីនោះថែមទាំងមានក្រុមសន្តិសុខការពារយ៉ាងតឹងរឹង ដើម្បីធានានូវភាពឯកជន ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការបង្ហើបពីព័ត៌មានបានឱ្យដឹងទៀតថា លោក Kris Wu ក៏មានអាផាតមិនចំនួន ៣ ផ្សេងទៀតនៅក្នុងឈ្មោះរបស់លោក ដែលមួយក្នុងចំណោមនោះ មានតម្លៃ ១០០ លានយ័ន (ស្មើនឹងជាង ១៥ លានដុល្លា) ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ព័ត៌មានអំពីអចលនទ្រព្យរបស់ Kris Wu ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស បើទោះបីជាវាមិនច្បាស់ថាជាព័ត៌មានត្រូវឬខុសនោះទេ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមទាំងអស់ជឿជាក់ថាជាមួយនឹងប្រាក់ចំណូលយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តារាចម្រៀងប្រុសរូបនេះ អាចមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជា ផ្ទះវីឡាប្រណីតតម្លៃថ្លៃៗ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Kris Wu
 Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T