អ្នកគាំទ្រ Kpop តិចអត់ដឹង ក្រុមទាំងនេះត្រូវបានជ្រើសរើសជាក្រុមដែលមានឥទ្ធិពលបំផុតសម្រាប់ Kpop ជំនាន់ទី ៤

//s9.kh1.co/04/04ddfcf2457d690b73e6ccc7fe0bdb1963d0d2bd.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាម របាយការណ៍ HANTEO GLOBAL K-POP ក្រុមទាំងនេះបានជ្រើសរើសជាក្រុម ដែលមានឥទ្ធិពលបំផុតសម្រាប់ Kpop ជំនាន់ទី ៤!

កូរ៉េខាងត្បូង​ ៖ នៅថ្ងៃទី ២១ ខែកក្កដា Hanteo News បានចេញផ្សាយ  “របាយការណ៍ HANTEO GLOBAL K-POP: ២០២១ ប្រចាំឆ្នាំ ២០២១” ដែលបង្ហាញពីសិល្បករ K-Pop ជំនាន់ទី ៤ ដែលមានស្នាដៃល្អបំផុត ក្នុងវិស័យនេះ ដែលរួមមានការលក់ Album ការលក់ឌីជីថល កំណើនសង្គមនិងច្រើនទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kpop ជំនាន់ទី 4  
Kpop ជំនាន់ទី 4  

ក្នុងនោះ ដំបូង Hanteo បានរាយការណ៍ថា សិល្បករជំនាន់ទី ៤ ទទួលបានប្រមាណ ២៥.៨០ភាគរយ នៃការលក់ Album សរុប ដែលបានកត់ត្រានៅឆមាសទីមួយ នៃឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២០ ខែមិថុនា។

ខណៈដែលអ្នកដឹកនាំ Kpop ជំនាន់ទី ៣ រួមមានក្រុម BTS ក្រុម EXO ក្រុម Seventeen ក្រុម NCT Dream និងក្រុម BLACKPINK ដែលបានរួមចំណែកដល់ចំនួន ៧៤ភាគរយ នៃការលក់ Album សរុបពីឆមាសទីមួយ នៃឆ្នាំ ២០២១ ហើយសិល្បករជំនាន់ទី ៤ ក៏បានបង្ហាញពីសក្តានុពលរបស់ពួកគេ សម្រាប់កំណើននេះផងដែរ។

Kpop ជំនាន់ទី ៣  
Kpop ជំនាន់ទី ៣  

ទន្ទឹមនឹងនេះ ក្នុងចំណោមសិល្បករជំនាន់ទី ៤ គឺមានក្រុម TOMORROW x TOGETHER លក់ដាច់ Album ខ្ពស់បំផុត ៧២២,៥០២ កូពី ខណៈដែលក្រុម ENHYPEN ឈរនៅលេខរៀងទី ២ មានចំនួន ៤៨៨,៧៦២ ច្បាប់ ហើយក្រុម ATEEZ ឈរនៅលេខ ៣ មានចំនួន ៤២០,១៥៩ កូពី។

  របាយការណ៍ HANTEO GLOBAL K-POP
  របាយការណ៍ HANTEO GLOBAL K-POP

ចំណែក ក្នុងចំណោមក្រុមស្ត្រីជំនាន់ទី ៤ គឺក្រុម ITZY លក់បានចំនួនសរុប ២៣៩,០៦៥ កូពី ក្នុងឆ្នាំ ២០២១ ខណៈពេលដែលក្រុម (G)I-DLE លក់បាន ១៦២,៣៩៣ កូពី។

បន្ទាប់មកទៀត Hanteo បានទទួលស្គាល់ក្រុម K-Pop ជំនាន់ទី ៤ គឺមានក្រុម aespa ក្រុម STAYC និងក្រុម ITZY ជាកំពូលតារាស្រី ៣ ក្រុម ដែលបានបង្ហាញខ្លួនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ និងទទួលបានប្រជាប្រិយភាព និងភាពលេចធ្លោជាងគេ នៅក្នុងទីផ្សារស្ទ្រីមឌីជីថល។

  របាយការណ៍ HANTEO GLOBAL K-POP
  របាយការណ៍ HANTEO GLOBAL K-POP

សិល្បករសិល្បការិនី ដែលបានបង្ហាញជំនាន់ថ្មីទី ៤ ការសម្តែងគួរឱ្យកត់សម្គាល់ នៅលើតារាងផ្ទៀងផ្ទាត់ជាសកល Hanteo របស់អ្នកគាំទ្រទូទាំងពិភពលោក ដែលមានអំណាចបំផុតរួមមាន ក្រុម​ ATEEZ  ក្រុម TREASURE ក្រុម TOMORROW x TOGETHER ក្រុម Stray Kids ក្រុម ENHYPEN

  របាយការណ៍ HANTEO GLOBAL K-POP
  របាយការណ៍ HANTEO GLOBAL K-POP

ជាចុងក្រោយនេះ បើយោងតាម ​​Hanteo ក្រុម K-Pop ជំនាន់ទី ៤ គឺក្រុម Stray Kids ក្រុម ITZY និងក្រុម TREASURE គឺជាសិល្បករកំពូលទាំង ៣ ដែលបានបង្ហាញខ្លួនក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ និងបង្ហាញពីការរីកចម្រើននៃសង្គមច្រើនបំផុត នៅលើវេទិកាដូចជា Instagram និង YouTube៕ 

  របាយការណ៍ HANTEO GLOBAL K-POP
  របាយការណ៍ HANTEO GLOBAL K-POP

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T