ពិតទេ? ស្ងាត់ៗ តារាចម្រៀង ខេម មានកូននៅប្រទេសបារាំង

//s9.kh1.co/77/77248c6ddeefc061005c88e28fafc8cd4cca20d6.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចេញតម្រុយច្បាស់ហើយ! ស្ងាត់ៗ តារាចម្រៀង ខេម មានកូននៅប្រទេសបារាំងបាត់

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Galaxy លោក ខេម​ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសប្រទេសដោយស្ងាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការហោះទៅបារាំងទាំងស្ងាត់ៗបែបនេះ របស់តារាចម្រៀងសម្លេងស្អក ខេម ពុំទាន់ដឹងមូលហេតុនោះទេថា តើតារាចម្រៀងរូបនេះ បានហោះទៅស្រុកបារាំង ក្នុងគោលបំណងដើម្បីធ្វើអ្វីនោះ។

តែយ៉ាងណា អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ គឺតារាចម្រៀងរូបនេះ បានទម្លាយរូបភាពជាមួយកូនង៉ែតតូច មើលទៅពិតជាគួរឱ្យស្រលាញ់មែនទែនតែម្តង។

ក្នុងនោះ តារាចម្រៀងខេម បានសរសេរក្នុងលក្ខណៈបញ្ឆិតបញ្ឆៀងដូច្នេះថា៖

បើប្រាប់ថាកូនក៏អ្នកមិនជឿដែរ នាំBaby ដើរលេងម្តង សុខសប្បាយគ្រប់គ្នា។

ខេម

ជាមួយគ្នានេះ គ្រាន់តែឃើញការបង្ហោះបែបនេះរបស់ខេម មានមហាជនជាច្រើនស្រាប់តែ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដាក់ការសង្ស័យថា​ តារារូបនេះ ប្រាកដជាលួចមានភរិយានៅប្រទេសស្ងាត់ៗហើយមើលទៅ៕

ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម និងកូន
ខេម និងកូន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T