PSG ត្រៀមវ៉ៃចេញកីឡាករ៩នាក់ ដើម្បីប្រមូលលុយមកផ្គត់ផ្គង់ Mbappe

//s9.kh1.co/84/84de492765fbbf3cd422563a89e3463968fd4903.jpg
កីទ្បា

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្លិប Paris Saint-Germain ត្រូវគេរាយការណ៍ថា មានបំណងជម្រុះចេញកីឡាករឈុតធំចំនួន ៩នាក់ ដើម្បីធានាបានក្នុងការផ្ដល់ប្រាក់ឈ្នួលដល់ Mbappe ឲ្យស្មើនឹងប្រាក់ឈ្នួលរបស់ Neymar ដែរ។

បារាំង៖ ក្លិប Paris Saint-Germain ត្រូវគេរាយការណ៍ថា មានបំណងជម្រុះចេញកីឡាករឈុតធំចំនួន ៩នាក់ ដើម្បីធានាបានក្នុងការផ្ដល់ប្រាក់ឈ្នួលដល់ Mbappe ឲ្យស្មើនឹងប្រាក់ឈ្នួលរបស់ Neymar ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករក្លិប Paris
កីឡាករក្លិប Paris

ជាការពិតណាស់ ក្លិបអ្នកមានបារាំងមួយនេះបានចំណាយយ៉ាងច្រើន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចាប់តាំងពីកាន់កាប់ដោយសេដ្ឋីអារ៉ាប់មក។ ប៉ុន្ដែនៅរដូវក្ដៅនេះក្លិបពុំសូវចាយលុយច្រើន លើការនាំចូលកីឡាករប៉ុន្មានឡើយ ដោយភាគច្រើនជាកីឡាករពុំមានតម្លៃខ្លួន (Free Transfer) ដូចជា Sergio Ramos, Georginio Wijnaldum,  Gianluigi Donnarumma និងលើកលែងតែ Achraf Hakimi ម្នាក់ប៉ុណ្ណោះ។

កីឡាករក្លិប Paris
កីឡាករក្លិប Paris

ចំពោះកីឡាករក្នុងក្រុមសំខាន់ៗទៀតដូចជា Neymar, Angel Di Maria, Keylor Navas, Julian Draxler និង Juan Bernat សុទ្ធតែបានចុះកិច្ចព្រមព្រៀងថ្មីរួចរាល់ ហើយពេលនេះក្លិបចង់ធានាបាននូវ Mbappe ម្នាក់ទៀត។ ខណៈកុងត្រារបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះនឹងផុតកំណត់នៅឆ្នាំ ២០២២ខាងមុខ ហើយក្លិបមិនចង់បាត់បង់កីឡាករឆ្នើមម្នាក់ ដោយទទេៗឡើយ។

កីឡាករក្លិប Paris
កីឡាករក្លិប Paris

កីឡាករដែលក្លិប PSG នឹងត្រៀមនាំចេញរួមមាន អ្នកចាំទី Alphonse Areola នឹងត្រូវបានក្លិបអនុញ្ញាតឲ្យចាកចេញនៅរដូវក្ដៅនេះ ក្រោយការមកដល់របស់ Donnarumma ស្របពេលដែលក្លិបក៏បានបន្ដកុងត្រាឲ្យ Navas ផងដែរ។ ជាមួយគ្នានេះ Abdou Diallo និង Thilo Kehrer ក៏នឹងត្រូវផ្ទេរចេញដូចគ្នា បន្ទាប់ពីការមកដល់របស់ Hakimi។

ខណៈ Mauro Icardi, Pablo Sarabia, Arnaud Kalimuendo, Leandro Paredes, Idrissa Gueye និង Rafinha Alcantara សុទ្ធតែត្រូវបានអនុញ្ញាតឲ្យចាកចេញដូចគ្នាដែរ៕

កីឡាករក្លិប Paris
កីឡាករក្លិប Paris

ប្រភពtalksport

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T