គិតម៉េចដែរ? លោក Zola ថាម្នាក់នេះសមនឹងឈ្នះ ballon d'Or ជាង Messi

//s9.kh1.co/6b/6bee558e06d8f63548679e59651c509d58d8375a.jpeg
កីទ្បា

 ២២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Zola ថា Jorginho សមនឹងឈ្នះ ballon d'Or ជាង Messi

អង់គ្លេស៖ លោក Gianfranco Zola ដែលជាវីរបុរសរបស់ក្លិបតោខៀវ Chelsea បានបង្ហើបឲ្យដឹងថាខ្សែបម្រើ Jorginho សមនឹងឈ្នះពានបាល់មាស ballon d'Or ជាង កំពូលខ្សែប្រយុទ្ធ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jorginho 
ខ្សែបម្រើ Jorginho 
ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពាន Champions League ជាមួយ Chelsea កាលពីរដូវកាលមុននិងបន្តមកលើកពាន Euro 2020 ជាមួយក្រុមជម្រើសជាតិអ៊ីតាលីទៀតខណៈដែល Messi បានឈ្នះពាន Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

ខ្សែបម្រើ Jorginho លើកពាន Euro 2020
ខ្សែបម្រើ Jorginho លើកពាន Euro 2020
ខ្សែបម្រើ Jorginho លើកពាន UCL
ខ្សែបម្រើ Jorginho លើកពាន UCL

Messi ពុំបានឈ្នះពាន Champions League ជាមួយ Barcelona ឡើយដោយចាញ់ Paris Saint-Germain នៅវគ្គ១៦ក្រុមហើយក្លិបក៏ឈរនៅលេខរៀងទី៣ក្នុងតារាង La Liga ដែរ។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

ដូច្នេះទើបលោក Zola ថា Jorginho ស័ក្តិសមនឹងឈ្នះពានមួយនេះណាស់៖

ឥលូវពួកយើងមិនគួររំលងក្នុងការនិយាយអំពីការដែលកីឡាករអស្ចារ្យដូច Messi បានធ្វើរឿងដ៏ពិសេសសម្រាប់ក្រុមជម្រើសជាតិរបស់គេ ប៉ុន្តែតើពាននោះគួរផ្ដល់ឲ្យ Jorginho ឬអត់?ខ្ញុំគិតថាគេសមនឹងឈ្នះពាននេះណាស់។ គេសមគួរនឹងទទួលបានវាព្រោះមិនមែនត្រឹមតែការលេងរបស់គេទេ ប៉ុន្តែក្រុមទាំងពីរ(Chelsea និងអ៊ីតាលី)គឺសុទ្ធតែល្អ៕

លោក Gianfranco Zola
លោក Gianfranco Zola
លោក Gianfranco Zola

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T