អ្នកណាគេទៅ? ជឿន ណាចារ បង្ហើបពីឈ្មោះនិមិត្តរូបរបស់ខ្លួនក្នុងបាល់ទាត់

//s9.kh1.co/ba/bae1b8141c78b523833e8ca71dc50235d5d8c9f9.jpg
កីទ្បា

 ២២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជឿន ណាចារ ចាត់ទុក ចាន់ វឌ្ឍនាកា ជានិមិត្តរូបរបស់ខ្លួន

កម្ពុជា៖ ខ្សែប្រយុទ្ធក្លិប Tiffy Army កីឡាករ ជឿន ណាចារ បានចាត់ទុក ចាន់ វឌ្ឍនាកា ជានិមិត្តរូបរបស់ខ្លួនក្នុងវិស័យបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ជឿន ណាចារ
កីឡាករ ជឿន ណាចារ

ជាការពិតណាស់ ណាចារ បានចាប់ផ្តើមមានឈ្មោះលេងឲ្យក្រុមឈុតធំ Tiffy Army នៅក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុមអាយុក្រោម២២ឆ្នាំ Tiffy Army ហើយ ក្តីស្រមៃរបស់កីឡាករមកពីខេត្តកែបរូបនេះ គឺ ចង់លេងបាល់ឲ្យល្អដូចរៀមច្បង វឌ្ឍនាកា ខណៈ ថ្មីៗនេះ រូបគេក៏ទើបតែទទួលបានអាវពីវឌ្ឍនាកា ផងដែរ។

កីឡាករ ជឿន ណាចារ និង ចាន់ វឌ្ឍនាកា
កីឡាករ ជឿន ណាចារ និង ចាន់ វឌ្ឍនាកា

ជឿន ណាចារ បាននិយាយថា៖

កាលនៅតូចខ្ញុំចូលចិត្តមើលបាល់ខ្មែរ មើលជម្រើសជាតិ។ ខ្ញុំឃើញគាត់លេងល្អ បញ្ចប់ទីល្អ រហ័សរហួនអ៊ីចឹងបង។ គាត់លេងល្អ ទាំងបង ប្រាក់ មុន្នីឧត្តម ក៏លេងល្អ។ ចាប់ពីហ្នុងមកខ្ញុំចង់លេងបាល់ដូចគាត់ និងបានចាត់ទុកគាត់ជា Idol៕

កីឡាករ ជឿន ណាចារ
កីឡាករ​ ចាន់​ វឌ្ឍនាកា
កីឡាករ​ ចាន់​ វឌ្ឍនាកា

ប្រភពcncc

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T