ស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការនៅក្នុង​ប្រទេស​កម្ពុជា!

//s9.kh1.co/b2/b2205ce91e20e7d4c9b86e89583d28ec91356505.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ASTON MARTIN ភ្នំពេញ ជាស្នាក់ការរបស់ ASTON MARTIN នៅក្នុងប្រទេសកម្ពុជាដែល​ជា​ទីតាំងថ្មីត្រូវ​បាន​បង្កើតឡើងដោយមានគោលបំណងដ៏​ពិសេស។

ភ្នំពេញ៖ ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការ​តាំងបង្ហាញថ្មី​របស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN
ពិធីសម្ពោធស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN

Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែ ធ្នូ ឆ្នាំ ២០២០។ ការបើកសម្ពោធជាផ្លូវការត្រូវបានពន្យាពេលដោយសារមានការរឹតត្បិតមួយចំនួននៅរយៈពេលខុសៗគ្នាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ស្នាក់ការ​តាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីផ្លាកសញ្ញា និង​អត្តសញ្ញាណសាជីវកម្មបច្ចុប្បន្នរបស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។ កន្លែងផ្ទុករថយន្តចំនួនបួនគ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗ ដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martin ដែលមានគ្រប់ស៊េរីក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេសរបស់​រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជំរើសពីសេវាកម្មផ្ទាល់ខ្លួនដែលមានតែមួយគត់របស់ Aston Martin ដែលហៅថា "Q by Aston Martin" ដែលជាកន្លែងតាំងរថយន្តផង​ ទីកន្លែងប្រគល់រថយន្ត​ជា​លក្ខណៈឯកជនផង និងទីតាំងដ៏​ទំនើបថ្មីបំផុតសម្រាប់​សេវាកម្មក្រោយការលក់ផងដែរ។

ស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN
ស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN

លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា៖

«យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការ​ស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍សំដ៏ខាន់មួយទៀតសម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការ​ទុក​ចិត្ត​ និងការគាំទ្រពួកយើង​ ​ដែល​ជួយឱ្យយើងឈានមក​ដល់ចំនុចនេះ។ យើងកំពុងទន្ទឹងរង់ចាំឆ្នាំដ៏ជោគជ័យនាពេលខាងមុខនិងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ 

ប្រសាសន៍របស់លោក Roberto Carlos De Silva 

លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា៖

«ជាមួយនឹងការបើកដំណើរការស្នាក់ការ​តាំងបង្ហាញនៅ​ក្នុង​ប្រទេស​កម្ពុជា​ យើងសង្ឃឹមថាយើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ តាងនាមអោយក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន​ HGB Group និងលោក Roberto Carlos De Silva និងក្រុមការងារ​របស់លោកចំពោះការលះបង់និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំចំពោះម៉ាករថយន្តដ៏ល្បីមួយ​នេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នាក្នុងប្រទេសកម្ពុជា សំរាប់រថយន្ត Aston Martin»។

ប្រសាសន៍របស់លោក Nancy Chen

អំពី Aston Martin Lagonda

ម៉ាក​សញ្ញា ​ Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែល​មិន​ចេះ​ហួស​សម័យ​កាល​ទៅ​តាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។ ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។

ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown ។

សម្រាប់ព័​ត៌​មាន​បន្ថែម:
Flavien Simon
Sales Manager, Aston Martin Phnom Penh
ទូរស័ព្ទ: +85595 666 910
អ៊ីមេល:[email protected]

Sundee Vinas
Head of Marketing, Aston Martin Phnom Penh
ទូរស័ព្ទ: +85595 777 049
អ៊ីមេល:[email protected]
www.astonmartin.com/media

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T