Queen និង King! Lisa និង V គឺជាសិល្បករអាស៊ីរកបានចំនួន Like លឿនបំផុតលើ Instagram

//s9.kh1.co/17/17c38bfd255116f526754d7a66eb4e333db0b0fb.jpg
យុវវ័យ

 ២២-កក្កដា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

King and Queen ប្រចាំ Instagram ! Lisa និង V គឺជាសិល្បករអាស៊ីតែមួយគត់ដែលរកបានចំនួន Like ច្រើន ឈានដល់ ៨ លាន Like លឿនបំផុតលើបណ្ដាញសង្គម Instagram នេះ

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ស្រីស្រស់ Lisa សមាជិកក្រុម BLACKPINK និងបុរសសង្ហាញញឹមឆក់បេះដូងហ្វេន V សមាជិកក្រុម BTS កំពុងតែប្រមូលកំណត់ត្រាផ្ទាល់ខ្លួនរាប់មិនអស់ជាមួយសកម្មភាពទោលរបស់ពួកគេ ជាពិសេសកំណត់ត្រានៅលើបណ្ដាញសង្គម Instagram នេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V និង Lisa
V និង Lisa

ជាក់ស្ដែង នាពេលថ្មីៗនេះ Lisa បានបំបែកឯតទគ្គកម្មជាមួយរូបរបស់នាង រកបានចំនួន Like លឿនបំផុតឈានដល់ ៨ លាន Like នៅលើគណនី Instagram ផ្លូវការរបស់ខ្លួន ​ដោយបច្ចុប្បន្ន នាងក្លាយជាសិល្បករស្រីរបស់អាស៊ីតែមួយគត់ ដែលមានការបង្ហោះរូបទទួលបានចំនួន Like ច្រើនបែបនេះ។

គួរបញ្ជាក់ផងដែរថា Lisa ទទួលបានសមិទ្ធផលបែបនេះ ក្នុងនាមជាសិល្បករស្រីអាស៊ីតែមួយគត់ រួមជាមួយប្រុសសង្ហា V ដែលបានក្លាយជាសិល្បករអាស៊ីដំបូងគេ និងតារាអាស៊ីបុរសតែម្នាក់គត់ ដែលបានឈានដល់ចំណុចលេចធ្លោ ជោគជ័យសំខាន់មួយនេះ ទោះបីជាលោកគ្មានគណនី Instagram ផ្ទាល់ខ្លួនរបស់ក៏ដោយ៕

សូមអបអរសាទរ ទៅកាន់ Lisa និង V ចំពោះជោគជ័យសំខាន់នេះ!

ប្រភព ៖ Allkpop          

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T