ត្រប់វែងស្នូលសាច់បំពង ឆ្ងាញ់ហើយងាយស្រួលចម្អិនតាមរូបមន្តថ្មី

//s9.kh1.co/68/68f2fe961961713fa887cee09f160d0e9bceb21a.png
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

មិនដែលចាប់អារម្មណ៍ថា ផ្លែត្រប់វែង ហាន់ជាចំណិតស្ដើងល្មម ហើយប្រលាក់គ្រឿងសាច់ចិញ្ច្រាំ រួចញាត់ចូលក្នុងត្រប់ យកទៅបំពងជាមួយម្សៅ ពិតជាផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ពិសេស។

អាហារ៖ ត្រប់វែង គឺជាបន្លែ ដែលភាគច្រើនគេយកធ្វើជាអន្លក់បន្ទាប់បន្សំជាមួយមុខម្ហូបផ្សេងៗ ត្រប់វែង អាចយកទៅឆាជាមួយសាច់ជ្រូកចិញ្ច្រាំបានជាម្ហូបមួយមុខផងដែរ។ អ្នកប្រហែលជាមិនដែលចាប់អារម្មណ៍ទេថា ត្រប់វែង អាចយកទៅបំពងជាមួយម្សៅបានយ៉ាងឆ្ងាញ់ ជាពិសេសមិនត្រឹមតែបំពងធម្មតានោះទេ គឺផ្សំគ្រឿងជាមួយសាច់ជ្រូកចិញ្ច្រាំទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង

គ្រឿងផ្សំ៖ 

១. ត្រប់វែង 

២. សាច់ជ្រូកចិញ្ច្រាំ 

៣. ស្ករស ម្សៅស៊ុប អំបិល

៤. ស្លឹកខ្ទឹម ហាន់ឲ្យម៉ត់

៥. ម្រេចម៉ត់

៦. ម្សៅបំពង

គ្រឿងផ្សំទាំងអស់អាចលីលកបានតាមចំណង់ចំណូលចិត្ត

របៀបធ្វើ៖

១. យកត្រប់វែងមកហាន់ជាចំណិតៗល្មម ហើយវះវាជាពីរសម្រាប់ទុកកន្លែងដាក់សាច់ចិញ្ច្រាំចូលដូចរូប។ 

ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង

២.​ យកសាច់ជ្រូកចិញ្ច្រាំ មកដាក់គ្រឿងចូល ស្ករស ម្សៅស៊ុប អំបិល ម្រេចម៉ត់ បន្ទាប់មកលាយគ្នាឲ្យរលាយគ្រឿងចូលគ្នាអស់ រួចដាក់ស្លឹកខ្ទឹមចូលលាយឲ្យសព្វ។

ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង

៣. យកម្សៅបំពងមកចាក់ដាក់ចានធំមួយហើយចាក់លាយទឹកឲ្យល្មម មិនរាវពេកមិនខាប់ពេក បន្ទាប់មកយកសាច់ចិញ្ច្រាំទាំងនោះទៅញាត់ចូលក្នុងចំណិតត្រប់វែង ហើយដាក់ចូលខ្ទះបំពងភ្លាមៗធ្វើបែបនេះរហូតដល់អស់គ្រឿង។

ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង

៤. ពេលបំពងឆ្អិនល្អហើយ ស្រង់ចេញឲ្យស្រោះខ្លាញ់ បន្ទាប់មកអ្នកអាចញុំា ត្រប់វែងស្នូលសាច់បំពង ជ្រលក់ជាមួយទឹកម្ទេសបានយ៉ាងឆ្ងាញ់មាត់។ 

ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង
ត្រប់វែងស្នូលសាច់បំពង

ប្រភព៖ Jee Jee 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T