មនុស្សស្រីមិនគួរឱ្យធុញ ដូចមនុស្សប្រុសគិតឡើយ បើអ្នកយកចិត្តទុកដាក់លើគេនូវចំណុចទាំងនេះ

//s9.kh1.co/13/13a59cdee160b9329d7f6aea396e18e9d6380be3.jpg
នារី

 ២២-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីមិនបានគួរឱ្យធុញទ្រាន់ ដូចជាមនុស្សប្រុសភាគច្រើនគិតឡើយ ប្រសិនបើអ្នក តែងតែមានការយកចិត្តទុកដាក់​ ទៅលើពួកគេ នូវចំណុចទាំងនេះ។

ស្នេហា៖ មនុស្សប្រុសភាគច្រើន តែងតែគិតថា មនុស្សស្រីជាមនុស្ស ដែលពិបាកយល់ខ្លាំងណាស់ ហើយរឹតតែគួរឱ្យធុញទៀតផង ប៉ុន្តែផ្ទុយទៅវិញ វាមិនមែនទាំងស្រុងឡើយ ប្រសិនបើមនុស្សប្រុស ព្យាយាមយល់ពីមនុស្សស្រី ឬយកទុកដាក់ជាមួយ ឱ្យបានច្រើននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមនុស្សស្រីមិនគួរឱ្យធុញ ដូចជាមនុស្សប្រុសភាគច្រើន បានគិតនោះទេ ឱ្យតែមនុស្សប្រុសព្យាយាមយកចិត្តទុកដាក់ ជាមួយនឹងមនុស្សស្រី ឱ្យបានខ្លាំង នោះមនុស្សប្រុសនឹងបានដឹងហើយថា តាមពិតទៅមនុស្សស្រីមិនបានគួរឱ្យធុញ និងពិបាកយល់ ដូចជាពួកគេគិតឡើយ។

មនុស្សស្រីមិនគួរឱ្យធុញដូចមនុស្សប្រុសគិតឡើយ ប្រសិនបើអ្នកយកចិត្តទុកដាក់លើគេនូវចំណុចទាំងនេះ៖

១. អារម្មណ៍របស់នាង

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនគួរឱ្យធុញ ដូចជាមនុស្សប្រុសគិតឡើយ ប្រសិនបើមនុស្សប្រុស ព្យាយាមស្វែងយល់ពីនាង ឱ្យបានច្រើន នោះមនុស្សប្រុសនឹងបានដឹងហើយថា អ្វីដែលអាចធ្វើឱ្យនាងសប្បាយចិត្ត និងអ្វីដែលធ្វើឱ្យនាង មិនអាចសប្បាយចិត្តបាន ដូច្នេះហើយ បើអ្នកមិនបានធ្វើអ្វីខុស ដែលបានប៉ះពាល់ ទៅដល់អារម្មណ៍របស់នាងទេនោះ មនុស្សស្រីក៏មិនខឹង ឬអន់ចិត្ត និងតែងតែរករឿងអ្នក ដែលធ្វើឱ្យអ្នកធុញទ្រាន់នឹងពួកគេដែរ។

២. ក្តីស្រលាញ់ដែលអ្នកបានផ្តល់ឱ្យនាង

រូបតំណាង
រូបតំណាង

នៅក្នុងរឿងស្នេហា អ្វីដែលមនុស្សស្រីត្រូវការបំផុតនោះ គឺជាសេចក្តីស្រលាញ់ ដែលចេញពីទង្វើ របស់មនុស្សប្រុសដែលនាងស្រលាញ់ ហើយបានបង្ហាញឱ្យពួកគេឃើញថា អ្នកពិតជាបានមើលថែ និងខ្វាយខ្វល់ពីពួកគេ ពិតប្រាកដមែន។ ម្យ៉ាងវិញ បើអ្នកតែងតែមើលថែ និងខ្វាយខ្វល់ពីពួកគេជានិច្ចនោះ មនុស្សស្រីគឺគ្មានថ្ងៃ ដែលអាចធ្វើឱ្យអ្នកធុញទ្រាន់ នឹងពួកគេបានឡើយ លើសពីនេះ មនុស្សស្រីរឹតតែធ្វើឱ្យអ្នក ទទួលបាននូវភាពសប្បាយរីករាយ គ្រប់ពេលដែលអ្នក នៅក្បែរនាង ទៀតផង។

៣. ពេលវេលាដែលចំណាយទៅលើនាង

រូបតំណាង
រូបតំណាង

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺពួកគេតែងតែត្រូវការពេលវេលា ពីមនុស្សប្រុសដែលពួកគេស្រលាញ់ បើទោះបីវាមានរយៈពេលខ្លីក៏ដោយ ក៏ប្រសើរជាងអត់ពេលវេលា ទាល់តែសោះ សម្រាប់ពួកគេដែរ។ ម្យ៉ាងវិញ មនុស្សស្រីក៏មិនរករឿង និងមិនធ្វើឱ្យអ្នកឈឺក្បាល ដោយសារតែពួកគេ ទាមទារពេលវេលាពីអ្នកដែរ ប្រសិនបើអ្នក បានឆ្លៀតពេលវេលា ដើម្បីបាននៅក្បែរពួកគេនោះ ដូច្នេះហើយ បើអ្នកយកចិត្តទុកដាក់ ក្នុងការឆ្លៀតពេលវេលា ដើម្បីចំណាយពេល នៅជាមួយនឹងពួកគេនោះ មនុស្សស្រីនឹងគ្មានថ្ងៃ ធ្វើឱ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ នឹងពួកគេឡើយ៕

ប្រភពbestlifeonline.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T