ដឹងតែផ្ទុះទៀតហើយ! ហាន់ ជីអ៊ុនយល់ព្រមថតរឿងថ្មី សហការជាមួយអ្នកដឹកនាំរឿង «ម្ចាស់ព្រះអាទិត្យ»

//s9.kh1.co/67/6702a5d3f740fab201b2916e2992181f46312801.jpg
យុវវ័យ

 ២២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដឹងតែផ្ទុះទៀតហើយ ហ្វេនៗ K-Drama ត្រៀមខ្លួនឲ្យហើយទៅ! តារាស្រី Song Hye Kyo បានយល់ព្រមថតរឿងថ្មី ដែលរួមសហការជាមួយអ្នកដឹកនាំរឿង «ម្ចាស់ព្រះអាទិត្យ»

កូរ៉េខាងត្បូង ៖ យោងតាមប្រភព័ត៌មានបានឲ្យដឹងថាតារាសម្តែងស្រី Song Hye Kyo នឹងមានវត្តមានសម្ដែង ជាតួឯកស្រីក្នុងរឿងភាគកូរ៉េថ្មី ដែលចូលរួមសហការជាមួយ Lee Eung Bok ដែលជាអ្នកដឹកនាំរឿងល្បីៗដូចជា រឿង Descendants of the Sun (ម្ចាស់ព្រះអាទិត្យ) រឿង The Lonely រឿង Great God រឿង Mr. Sunshine រឿង Sweet Home រឿង Goblin និងរឿងភាគជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo
Song Hye Kyo

ស្របនឹងនេះដែរ តាមរបាយការណ៍ផ្តាច់មុខពី Newsen បានបន្ថែមថា ស្រីស្រស់ Song Hye Kyo នឹងត្រលប់មកសម្តែងក្នុងរឿង K-Drama វិញដោយមានតួនាទីជាតួឯកក្នុងរឿងអាថ៌កំបាំងថ្មី ហើយប្រភពខាងក្នុងក៏បានបញ្ជាក់ពីលើនេះ ៖

តាមការ​យល់ឃើញ​របស់ខ្ញុំ Song Hye Kyo បាន​យល់ព្រម​បង្ហាញមុខ​ក្នុង​រឿង​ភាគ​ថ្មី​របស់ អ្នក​ដឹកនាំ Lee Eung Bok ហើយ។ ប្រភេទ​រឿង​មួយនេះ នឹង​បង្ហាញ​ខ្លួនជា​ប្រភេទរឿងបែបអាថ៌កំបាំង (Mystery Thriller)។ ហើយចំពោះរឿង​មួយនេះ​ដែរ អ្នកគាំទ្រ​នឹង​បាន​ឃើញ​ស្នាដៃ​ដឹកនាំអស្ចារ្យថ្មី​មួយទៀតរបស់ Lee Eung Bok ព្រម​ទាំងមន្តស្នេហ៍ទាក់ទាញនៃការ​សម្ដែង​ពិសេស​របស់ Song Hye Kyo​។

ប្រភពខាងក្នុង
Song Hye Kyo
Song Hye Kyo

បន្ទាប់ពីបាត់មុខមួយរយៈ ក្រោយលែងលះជាមួយអតីតស្វាមីលោក Song Joong Ki ​រហូតចូលឆ្នាំ ២០២១ នេះ Song Hye Kyo ចាប់​ផ្ដើម​កាន់​តែ​រវល់​ខ្លាំង​ឡើងវិញ ​​តាម​រយៈការ​ងារសម្ដែងរបស់នាង ​ ដោយបច្ចុប្បន្ន​នាង​ក៏កំពុងជាប់ថតរឿង Now, We Are Breaking Up និងរឿង​ Glory ផងដែរ៕

Song Hye Kyo
Song Hye Kyo

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T