ទើបដឹង! លោក Conte ធ្លាប់ត្រូវបានគេហៅឲ្យដឹកនាំក្រុមជម្រើសជាតិមួយនេះដែរ តែលោកបដិសេធ

//s9.kh1.co/1e/1e15c7bc9f890243dc7b5c6a5053a782befbc818.png
កីទ្បា

 ២២-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោក Conte ធ្លាប់ត្រូវបានគេហៅឲ្យដឹកនាំក្រុមជម្រើសជាតិមួយនេះដែរ តែលោកបដិសេធ។

អឺរ៉ុប៖ ជាការពិតណាស់ លោកគ្រូបង្វឹក Antonio Conte បានជួយក្លិប ​Inter Milan ឈ្នះជើងឯក Serie A កាលពីរដូវកាលមុននេះ បន្ទាប់ពីក្លិបខកខានអស់រយៈពេល ១១ឆ្នាំ ហើយលោកក៏បានលាលែងពីតំណែងភ្លាមៗផងដែរ ដោយសារតែបញ្ហាហិរញ្ញវត្ថុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Conte
លោក Conte

ក្រោយមក លោក Conte មានពាក្យចចាអារ៉ាមថាក្លិប Tottenham Hotspur បានទាក់ទងទៅដឹកនាំបន្ដពីលោក Jose Mourinho តែមិនបានជោគជ័យឡើយ។ តែទោះជាយ៉ាងក្ដី វាមិនមែនជាការងារតែមួយគត់ដែលអតីតគ្រូបង្វឹកក្រុម Chelsea រូបនេះ បានបដិសេធនារដូវក្ដៅនេះទេ។

បើតាមអ្នកការសែតអ៊ីតាលី Maurizio Pistocchi បានអះអាងថា លោក Conte ក៏បានបដិសេធដឹកនាំក្រុមជម្រើសជាតិហូឡង់ផងដែរ ក្រោយអតីតគ្រូបង្វឹកលោក Frank de Boer លាលែងពីតំណែង បន្ទាប់ពីធ្លាក់ពី EURO 2020 ហើយផ្ទុយទៅវិញ លោកថាចង់រង់ចាំដឹកនាំក្លិបវិញ។

លោក Conte
លោក Conte

គួរបញ្ជាក់ដែរថា បុរសជនជាតិអ៊ីតាលីរូបនេះ ក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ដែលឆ្នាំលេង EURO ផងដែរ មុនពេលលោកចាកចាកទៅធ្វើជាគ្រូបង្វឹកនៅក្នុងក្របខណ្ឌ Premier League ៕

លោក Conte កាលនៅដឹកនាំជម្រើសជាតិអ៊ីតាលី
លោក Conte កាលនៅដឹកនាំជម្រើសជាតិអ៊ីតាលី

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T