សង្ស័យណាស់! លេចឮថា Chelsea គ្រោងនាំយកអតីតកីឡាកររបស់ខ្លួនម្នាក់នេះត្រឡប់មកវិញ

//s9.kh1.co/f9/f9e409391ce4a2a855b019e35bc44b7e79713673.jpg
កីទ្បា

 ២២-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លេចឮថា Chelsea គ្រោងនាំយក Hazard ត្រឡប់មកវិញ

បរទេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងចង់បានអតីតកីឡាកររបស់ខ្លួន Eden Hazard ត្រឡប់មកវិញ, បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះចាកចេញពីទឹកដី Stamford Bridge ទៅចូលរួមជាមួយក្លិប Real Madrid កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរប្រមាណជា ៨៦ លានផោន ឬស្មើនឹង (១១៨ លានដុល្លាអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eden Hazard
Eden Hazard

ប៉ុន្តែគ្រប់យ៉ាងហាក់មិនប្រសើរតាមអ្វីដែលក្លិប អធិរាជស ចង់បាននោះឡើយ, ព្រោះថាខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំខាងលើបានធ្លាក់ទម្រង់លេងជាខ្លាំង ស្របពេលជាមួយគ្នានោះរូបគេតែងតែមានបញ្ហារបួសសាច់ដុំជាញឹកញាប់ ដែលជាហេតុធ្វើឱ្យគេពុំសូវបានបង្ហាញខ្លួនច្រើននៅលើទីលាននោះទេ, តួយ៉ាងសម្រាប់ការប្រកួតកន្លងមករូបគេទើបតែរកបានគ្រាប់បាល់ចំនួន ៥ គ្រាប់តែប៉ុណ្ណោះ។

Eden Hazard
Eden Hazard

ថ្មីៗនេះការសែតសាធារណៈរបស់ អេស្ប៉ាញ AS បានចុះផ្សាយថា ក្លិប Chelsea បានទាក់ទងជុំវិញការត្រឡប់មកវិញរបស់កីឡាករ Eden Hazard ហើយវាក៏ត្រូវបានគេអះអាងបន្ថែមទៀតថា ខ្សែប្រយុទ្ធស្លាបរូបនេះនឹងមកចូលរួមជាមួយក្លិបម្ចាស់ជើងឯក Champions League មុនពេលយុទ្ធនាការរដូវកាលថ្មីមកដល់៕

Eden Hazard
Eden Hazard

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T