ចុម! មិនទាន់ជាស្រួលបួលផង Nawat ត្រូវបានគេបណ្ដេញចេញពីមន្ទីរពេទ្យ

//s9.kh1.co/e0/e0cc6bc2718b07647addbd6ad52a64f9047bfefe.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩​ មិនទាន់ជាស្រួលបួលផង ពិធីករល្បីឈ្មោះ លោក Nawat ត្រូវបានគេបណ្ដេញចេញពីមន្ទីរពេទ្យ ធ្វើឲ្យលោកខឹងសម្បារយ៉ាងខ្លាំង

ថៃ៖ ថ្មីៗនេះ វាបានក្លាយទៅជាបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងតាមដាន នៅក្នុងករណីព័ត៌មានដែលបានបង្ហាញថា ពិធីករ និងជាស្ថាបនិកកម្មវិធី Miss Grand International លោក Nawat ត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង បើទោះបីជា កំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅល្ងាចថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ លោក Nawat បានចេញមកធ្វើការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកម្តងទៀត ខណៈពេលដែលលោកនៅតែពាក់ឧបករណ៍ដកដង្ហើម ថែមទៀតផង។ 

ក្នុងនោះដែរ​ ពិធីកររូបនេះ ក៏បាននិយាយពីលោកគ្រូពេទ្យម្នាក់ ដោយបានលើកឡើងថា តើធំមកពីណា? ទើបជ្រើសរើសមិនព្យាបាលអ្នកជម្ងឺបែបនេះ? ហេតុអ្វីបានជាអ្នកបើកមន្ទីរពេទ្យ? សូមចែករំលែកទៅដល់ក្រសួងសុខាភិបាលផង។ ជាពិសេស លោក Nawat បានបន្តទាំងចិត្តខឹងថា៖ 

មានមនុស្សល្ងីល្ងើម្នាក់បានទូរស័ព្ទមកហើយប្រាប់ឲ្យខ្ញុំចេញទៅ ឲ្យទៅនៅថ្ងៃនេះ ហើយក៏សួរទៅវិញថា តើត្រូវទៅយ៉ាងម៉េច ថ្នាំព្យាបាលមិនទាន់គ្រប់ចំនួន មិនទាន់ពេញលេញនៃការចាក់ថ្នាំ ប៉ុន្តែគេនៅតែនិយាយថា អាចទៅរួច។ 

Nawat

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T