រាជនីសាច់ចាំ! ហ្វេនៗយករូប Angelina jolie ១៨ឆ្នាំមុន មកប្រៀបធៀបជាមួយបច្ចុប្បន្ន គ្មានផ្លាស់ប្តូរសូម្បីបន្តិច

//s9.kh1.co/f1/f155f1ee734c95c7c9158b4e0e19899f666d5201.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពណ៌នា ពីសម្រស់តារាសម្តែង Angelina ទៅនឹងរូបភាពបច្ចុប្បន្ន ជាមួយរូបថតកាលពីឆ្នាំ ២០០៣ ដែលយើងអាចប្រៀបធៀបបានថា គ្មានភាពខុសគ្នាឡើយ។

បរទេស៖ ​កំពូលតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព Angelina Jolie តែងតែទទួលបានការកោតសរសើរជាក្រៃលែង ក្នុងនាមដើរតួបានយ៉ាងល្អ ជាអ្នកម្តាយ ក៏ដូចជាមេគ្រួសារ ​ដែលថែទាំបានយ៉ាងប្រពៃ គួរឲ្យយកគម្រូតាម ក្នុងនាមជាអាណាព្យាបាល កូនៗ ៦នាក់របស់អ្នកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែជាអ្នកម្តាយដែលមានទឹកចិត្តដ៏បវរនោះទេ អ្នកស្រីក៏ជាបុគ្គលដ៏ឆ្នើមមួយរូប នៅក្នុងសង្គម ដែលជារឿយៗ តារាស្រីរូបនេះ តែងតែបានចូលរួមចំណែកជាមួយនឹងអង្គការផ្សេងៗ ជាមួយទឹកចិត្តដ៏សប្បុរសធម៌ សកម្មភាពជួយសង្គមជាច្រើនដូច្នេះដែរ។

យ៉ាងណាមិញ ស្ថិតនៅក្នុងវ័យ ៤៦ឆ្នាំ តែបើក្រឡេកមើលសម្រស់របស់អតីតភរិយាតារាសម្តែងលោក Brad Pitt នៅតែមានភាពស្រស់ស្អាតក្មេងជាងវ័យ ជាមួយការតុបតែងខ្លួន បែបវណ្ណៈថ្លៃថ្នូរ ក្លាស៊ីកទៀតផងនោះ បានធ្វើឲ្យអ្នកស្រី ជាទីក្រសែភ្នែករបស់ អ្នកផងទាំងពួង នៅពេលដែលបង្ហាញខ្លួនជាសាធារណៈម្តងៗ។

ទោះជាយ៉ាងណាក្តី មានរូបភាពសន្លឹក ដែលគេបានពណ៌នា ពីសម្រស់តារាសម្តែងរូបនេះ ជាមួយនឹងរូបភាពបច្ចុប្បន្ន និងរូបថតកាលពីឆ្នាំ ២០០៣ ដែលយើងអាចប្រៀបធៀបបានថា កន្លងជិតទៅ ២០ឆ្នាំហើយ តែសម្រស់របស់ អ្នកស្រី Angelina គ្មានការប្រែប្រួលសូម្បីបន្តិច ជាមួយទម្រង់មុខអក្សរ V មានសភាពតឹងណែងរលោង គ្មានស្នាមជ្រីវជ្រួញ ឡើងរលោងម៉ត់ខៃ នេះពិតជាសាកសាម កំពូលតារាសម្តែងក្នុងវិស័យហូលីវូដពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina ក្នុងឆ្នាំ ២០២១
Angelina ក្នុងឆ្នាំ ២០២១
Angelina ក្នុងឆ្នាំ ២០០៣ និងឆ្នាំ ២០២១
Angelina ក្នុងឆ្នាំ ២០០៣ និងឆ្នាំ ២០២១
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T