អ្នកណាហ្វេនរឿង Twilight ខ្លះ? គណនីផ្លូវការរបស់ពួកគេឆ្លើយតបបែបនេះ ក្រោយលឺ Jin លើកយកមកធ្វើប្រធានបទ

//s9.kh1.co/d2/d2fd874e76ce99cccf0f44f9e778cfbbd9d23b3d.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គណនី រឿងបិសាចជញ្ជក់ឈាមដ៏ល្បីមួយ Twilight បានឆ្លើយតបជាមួយនឹង វីដេអូមួយដែល ក្រោយពី Jin សមាជិកក្រុម BTS បាននិយាយថា ...

កូរ៉េខាងត្បូង៖ ពិតណាស់ ក្រុម BTS សព្វថ្ងៃពិតជាទទួលបានប្រជាប្រិយភាព ដែលមិនគួរឲ្យជឿ ជាពិសេសអ្នកគាំទ្ររបស់ពួកគេ គឺមាននៅពាសពេញពិភពលោក មិនថាអាស៊ី ឬអឺរ៉ុប ហើយក៏មានទាំងតារាល្បីៗមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ទន្ទឹមនឹងនេះ នៅក្នុងកម្មវិធី Run BTS ភាគទី ១៤៣ Jin សមាជិកក្រុម BTS បាននិយាយអំពីរឿងបិសាចជញ្ជក់ឈាមដ៏ល្បីមួយ គឺរឿង Twilight  ក្រោយមកគណនីផ្លូវការរបស់រឿង Twilight ក៏បានប្រើប្រាស់បណ្តាញសង្គម Twitter ឆ្លើយតបផងដែរ។

Jin
Jin

នៅក្នុងវគ្គនោះ គឺតម្រូវឲ្យសមាជិកសរសេរ និងគូររូបសៀវភៅរឿងផ្ទាល់ខ្លួនរបស់ពួកគេ ហើយមុនពេលពួកគេចាប់ផ្តើមបង្កើត បុគ្គលិកសួរពួកគេនូវសំណួរជាច្រើន អំពីរឿងរ៉ាវរបស់កុមារល្បីៗ នៅពេលបុគ្គលិកបានស្នើសុំឱ្យសមាជិកដាក់ឈ្មោះរឿង ៣ ដែលរួមមានចចក Jin បានរួមបញ្ចូលរឿង Twilight នៅក្នុងចម្លើយរបស់លោក ហើយសមាជិកក្រុម BTS ផ្សេងទៀតបានសើច ក្នុងនោះ ARMY ក៏គិតថាវាគួរឱ្យអស់សំណើចដែរ។

តែក្រោយមក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីភាគបានចាក់ផ្សាយរួច គណនី Twitter ផ្លូវការរបស់រឿង Twilight បានយកឃ្លីបមួយរបស់ Jin ដោយនិយាយពីកម្មវិធីនេះពី Run BTS ពីក្នុង Twitter របស់ ARMY ហើយពួកគេថែមទាំងបានឆ្លើយតបជាមួយនឹង Jin ផងដែរ។

នៅមិនទាន់អស់ ARMYs ក៏បានកត់សម្គាល់ផងដែរថា Twilight បាន ផ្លាស់ប្តូរ bio របស់ពួកគេបន្ទាប់ពី Jin បាននិយាយពីរឿង saga នៅក្នុងកម្មវិធី ទាំងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនគិតថា អ្នកដែលធ្វើការជាអ្នកកាន់គណនីមួយនេះ គឺជា ARMY ដែរ៕

គណនី Twilight
គណនី Twilight

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T