មូលហេតុ ដែលធ្វើឱ្យគូស្នេហ៍ភាគច្រើន ​កាន់តែស្រលាញ់គ្នាខ្លាំង បើទោះបីឈ្លោះគ្នាញឹកញាប់ក៏ដោយ

//s9.kh1.co/92/921d85f7baa5560d575e121d13def4a625f779ce.jpg
នារី

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មូលហេតុទាំងអស់នេះហើយ ដែលធ្វើឱ្យគូស្នេហ៍ភាគច្រើន ទោះបីជាឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែស្រលាញ់គ្នា ហើយរឹតតែស្រលាញ់គ្នា កាន់តែខ្លាំងថែមទៀតផង។

ស្នេហា៖ គូស្នេហ៍ជាច្រើន កាន់តែមានការឈ្លោះប្រកែកគ្នា គឺកាន់តែស្រលាញ់គ្នាខ្លាំង ហើយស្រលាញ់គ្នាបានយូរទៀតផង ដែលវាខុសឆ្ងាយពីគូស្នេហ៍មួយចំនួន ដែលមិនសូវមានការឈ្លោះប្រកែកគ្នាប៉ុន្មានទេ ប៉ុន្តែបែរជាសោះកក្រោះដាក់គ្នា រហូតដល់ថ្នាក់ បែកបាក់គ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់គូស្នេហ៍ ដែលតែងតែមានការឈ្លោះប្រកែកគ្នា ឱ្យតែមនុស្សពីរនាក់ មានការស្រលាញ់គ្នាពិតប្រាកដ និងស្មោះស្ម័គ្រនឹងគ្នានោះ មិនថាមានការឈ្លោះគ្នាខ្លាំងប៉ុណ្ណាទេ ក៏មនុស្សពីរនាក់ មិនអាចទៅណាចោលគ្នាបានដែរ ជាពិសេសគឺកាន់តែមានក្តីស្រលាញ់ ចំពោះគ្នាកាន់តែខ្លាំង ដែលទាំងអស់នេះហើយ ដោយសារតែវាមកពីមូលហេតុ ដែលមាននៅខាងក្រោមនេះ។

មូលហេតុ ដែលធ្វើឱ្យគូស្នេហ៍ភាគច្រើន​ កាន់តែស្រលាញ់គ្នាខ្លាំង បើទោះបីឈ្លោះគ្នាញឹកញាប់ក៏ដោយ៖

១. ស្គាល់ពីចិត្តគ្នាកាន់តែច្រើនឡើង

រូបតំណាង
រូបតំណាង

មិនថាមនុស្សពីរនាក់ ដែលស្រលាញ់គ្នាអស់រយៈពេល យូរប៉ុណ្ណាជាមួយគ្នាទេ ប្រសិនបើមិនសូវ មានការឈ្លោះប្រកែកគ្នាទេនោះ គឺពួកគេនឹងមិនសូវ មានការស្គាល់ពីចិត្តគ្នាច្បាស់ ដូចជាគូស្នេហ៍ ដែលតែងតែមានការឈ្លោះប្រកែកគ្នាទេ ព្រោះការឈ្លោះប្រកែកគ្នា វាបានធ្វើឱ្យគូស្នេហ៍ដឹងថា ដៃគូម្ខាងៗ មិនមានការពេញចិត្តគ្នា ត្រង់ចំណុចណាខ្លះ ដើម្បីងាយស្រួល ធ្វើឱ្យមនុស្សពីរនាក់ មានការសម្របខ្លួនតាមគ្នា ហើយក៏ជាឱកាស ដែលធ្វើឱ្យមនុស្សពីរនាក់កាន់តែយល់ពីចិត្តគ្នា កាន់តែច្រើនឡើង។

២. មានក្តីស្រលាញ់ចំពោះគ្នាយ៉ាងពិតប្រាកដ

រូបតំណាង
រូបតំណាង

គូស្នេហ៍ដែលតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ តែមិនដែលបែកគ្នា បានសម្រេចនោះ គឺមកពីពួកគេមានក្តីស្រលាញ់ចំពោះគ្នា យ៉ាងពិតប្រាកដ ហេតុនេះហើយ មិនថាពួកគេ មានបញ្ហាជាមួយគ្នា ឬឈ្លោះប្រកែកគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មនុស្សពីរនាក់ដែលជាគូស្នេហ៍ ពួកគេនៅតែព្យាយាមជួយគ្នា ក្នុងការរកដំណោះស្រាយ យកមកដោះស្រាយជាមួយគ្នាជាមិនខាន។ លើសពីនេះ វាក៏ជាអ្វី ដែលធ្វើឱ្យមនុស្សពីរនាក់ កាន់តែមានភាពស្និទ្ធស្នាល និងមានភាពផ្អែមល្ហែមនឹងគ្នា កាន់តែច្រើនឡើងផងដែរ។

៣. ដឹងពីភាពសំខាន់នៃវត្តមានរបស់គ្នា

រូបតំណាង
រូបតំណាង

នៅក្នុងរឿងស្នេហា ទាល់តែមានការឈ្លោះប្រកែកគ្នា ស្ទើរតែបាត់បង់គ្នា ទើបម្នាក់ៗភ័យព្រួយ ក្នុងការខ្លាចបាត់បង់គ្នា ជាពិសេស បានដឹងពីភាពសំខាន់ នៃវត្តមានរបស់គ្នា ដូច្នេះហើយ គូស្នេហ៍ដែលមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ ដែលស្ទើរតែបែកបាក់គ្នានោះ វាបានធ្វើឱ្យគូស្នេហ៍ កាន់តែស្រលាញ់គ្នាខ្លាំងលើសដើម។

៤. មានការគោរពគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ហើយ មនុស្សពីរនាក់ ច្បាស់ជាបានដឹងពីកំហុស ដែលខ្លួនបានធ្វើដាក់គ្នា ហើយវាក៏បានធ្វើឱ្យពួកគេ បានដឹងថា អ្វីដែលមិនគួរធ្វើដាក់គ្នា ដែលវាអាចធ្វើឱ្យបាត់បង់គ្នាបាន ហេតុនេះហើយ មនុស្សពីរនាក់ ដែលស្រលាញ់គ្នាកាន់តែខ្លាំង បើទោះបីជាឈ្លោះគ្នា ជាញឹកញាប់ក៏ដោយ ក៏ពួកគេនៅតែមានការគោរពចំពោះគ្នា ហើយក៏មិនអាចធ្វើឱ្យពួកគេ ឈានដល់ការបែកបាក់គ្នាបានដែរ៕

ប្រភពcreativehealthyfamily

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T