ឲ្យតែព្រមមក! Man UTD ហ៊ានឲ្យប្រាក់ឈ្នួល២សែនក្នុងមួយសប្តាហ៍ទៅតារាជួរមុខរបស់ Bayern រូបនេះ

//s9.kh1.co/b8/b8c4bea69922cf8351ecf8052f019f058c7d52a3.jpeg
កីទ្បា

 ២២-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Man UTD ហ៊ានឲ្យ Goretzka ចំនួន២សែនផោនក្នុងមួយសប្តាហ៍

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើ Leon Goretzka នៃក្លិប Bayern Munich ឲ្យផ្ទេរមកទឹកដី Old Trafford ដោយហ៊ានឲ្យប្រាក់ឈ្នួលចំនួន២០០០០០ផោន(ស្មើនឹងប្រមាណ ២៧០០០០ដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Leon Goretzka 
ខ្សែបម្រើ Leon Goretzka 

ប៉ុន្តែក្រៅពី Man UTD គឺ Real Madrid និង Barcelona ក៏ចង់បានកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះដែរខណៈដែលសារព័ត៌មាន Bild បានបង្ហើបថា Goretzka កំពុង មិនសូវសប្បាយចិត្តដែលការចរចាបន្តកុងត្រាថ្មីជាមួយ Bayern Munich ដំណើរការយ៉ាងយឺតយ៉ាវ។

ខ្សែបម្រើ Leon Goretzka 
ខ្សែបម្រើ Leon Goretzka 

Manchester United ចង់បាន Leon Goretzka មកជំនួសខ្សែបម្រើ Paul Pogba ដែលមិនទាន់បានបន្តកុងត្រាថ្មីជាមួយក្លិប ប៉ុន្តែ Bayern Munich មិនចង់បាត់បង់រូបគេនោះឡើយ។

ខ្សែបម្រើ Leon Goretzka 
ខ្សែបម្រើ Leon Goretzka 

ខ្សែបម្រើ Leon Goretzka ផ្ទេរពីក្លិប Schalke មកកាន់ Bayern Munich កាលពីឆ្នាំ២០១៨ ដោយបានជួយឲ្យក្លិបឈ្នះពាន Champions League ទៀតផង៕

ខ្សែបម្រើ Leon Goretzka ជាមួយពាន UCL 
ខ្សែបម្រើ Leon Goretzka ជាមួយពាន UCL 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T