កំណត់ត្រា Dynamite ធ្វើឲ្យ BTS ជាតារា Kpop ដំបូងគេមានឈ្មោះក្នុង Spotify’s Billions Club!

//s9.kh1.co/82/82af833a7956d5eda176f48f7bb9417e0cc93763.jpg
យុវវ័យ

 ២២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

BTS ក្លាយជាសិល្បករកូរ៉េដំបូងមានឈ្មោះក្នុង Billions Club ប្រចាំប្រវត្តិសាស្រ្តរបស់ Spotify ជាមួយកំណត់ត្រាបទ Dynamite មានអ្នកស្ដាប់ឈានដល់ ១ ពាន់លាន Streams!

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២១ ខែ កក្កដា ម្សិលមិញនេះ Spotify បានប្រកាសស្វាគមន៍ក្រុមចម្រៀង Kpop លំដាប់ពិភពលោក BTS មកកាន់ Billions Club របស់ខ្លួន បន្ទាប់ពីសន្ទុះនៃការគាំទ្របទ Dynamite មានអ្នកចូលស្ដាប់ឈានដល់ ១ ពាន់លាន Streams លើ Spotify

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

គួរបញ្ជាក់ផងដែរថា BTS បានចេញបទ Dynamite នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២០ មានន័យថាចម្រៀងមួយបទនេះ បានចំណាយពេលមិនដល់ ១ឆ្នាំឡើយ តែក៏អាចយកបានជោគជ័យធំធេងនេះយ៉ាងងាយ ជាមួយចំនួនអ្នកស្ដាប់លើសពី ១ ពាន់លាន Streams

BTS
BTS

ជាមួយកំណត់ត្រាថ្មីខាងលើ បានធ្វើឲ្យ BTS ក្លាយជាសិល្បករកូរ៉េដំបូងគេ ដែលមានបទចម្រៀងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រប្រចាំតារាងតន្ត្រី Spotify ហើយក៏ជាបទចម្រៀងដំបូងរបស់តារា​ Kpop ដែលរកជោគជ័យឈានដល់ចំណុចកំពូលសំខាន់បែបនេះ៕

សូមអបអរសាទរដល់ក្រុមហ៊ុន BTS ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ!

ប្រភព ៖ Soompi                 

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T