គេល្អ! Bruno កំពុងបញ្ចុះបញ្ចូល Man Utd ឲ្យទិញយកមិត្តរួមក្រុមព័រទុយហ្កាល់រូបនេះ

//s9.kh1.co/9c/9cc42915617f55ee38e2d2ca0e989893b0d945a0.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes កំពុងបញ្ចុះបញ្ចូល Manchester United ឲ្យទិញ Ruben Neves

អឺរ៉ុប៖ កីឡាករ Bruno Fernandes ត្រូវបានគេរាយការណ៍ ថា បានណែនាំ Manchester United ឲ្យពង្រឹងតំបន់បម្រើឲ្យបានកាន់តែរឹងមាំតាមរយៈការចុះហត្ថលេខាទិញយកកីឡាករ Ruben Neves ពី Wolves

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes និង Ruben Neves
  កីឡាករ Bruno Fernandes និង Ruben Neves

ជាការពិតណាស់ នាពេលថ្មីៗនេះ Man Utd ទើបតែប្រកាសផ្លូវការអំពីការទិញយក Jadon Sancho ហើយ ក្លិបកំពុងមានពាក្យចចាមអារ៉ាមក្នុងការនាំយក Raphael Varane និង Kierran Trippier មកកាន់កីឡដ្ឋាន Old Trafford ផងដែរ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

យ៉ាងណាក្តី លោក Ole Gunnar Solskjaer ក៏មានបំណងចង់ស្វែងរកខ្សែបម្រើថ្មីម្នាក់ទៀតដែលមានគុណភាពដើម្បីជំនួសតំណែងរបស់ Paul Pogba ដែលមានពាក្យចចាមអារ៉ាមក្នុងការចាកចេញ ហើយ ក្លិបមានព័ត៌មានលេចឮថាចង់បានខ្សែបម្រើវ័យក្មេង Eduardo Camavinga របស់ Rennes។ ទន្ទឹមគ្នានេះផងដែរ Bruno គិតថា Man Utd គួរតែបង្វែរការចាប់អារម្មណ៍មកលើមិត្តរួមសញ្ជាតិព័រទុយហ្កាល់គេវិញ គឺ Neves វិញដែរជាកម្លាំងស្នូលរបស់ Wolves និង អាចរ៉ាប់រង់តំបន់បម្រើបានល្អ៕

កីឡាករ Ruben Nevess
កីឡាករ Ruben Nevess

ប្រភពteamtalk

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T