បន្ទាប់ពីបាន Alaba! R.Madrid ដាក់ផែនការយកតារាឆ្នើម Bayern Munich រូបនេះម្នាក់ទៀត នារដូវក្ដៅក្រោយ

//s9.kh1.co/b3/b348eb654bb16f06d999cef849f350a9f4529f3f.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

R.Madrid ដាក់ផែនការយកតារាឆ្នើម Bayern Munich រូបនេះម្នាក់ទៀត នារដូវក្ដៅក្រោយ។

អឺរ៉ុប៖ ក្រុម Real Madrid ធ្លាប់បានចុះហត្ថលេខាយកកីឡាករពីក្រុម Bayern Munich មួយចំនួនរួចមកហើយ ពោលកីឡាករ Toni Kroos បានចុះកុងត្រាយកក្នុងតម្លៃត្រឹម ២៥លានអឺរ៉ូ (ឬប្រមាណ ២៩លានដុល្លារអាមេរិក) ហើយថ្មីៗនេះទើបបានចុះហត្ថលេខាយក David Alaba ម្នាក់ទៀត ដោយពុំមានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Alaba និង Toni Kroos
David Alaba និង Toni Kroos

នៅឆ្នាំក្រោយក្រុមយក្សអេស្ប៉ាញមួយនេះ មានគម្រោងនាំយកខ្សែបម្រើ Leon Goretzka ថែមម្នាក់ទៀត ដោយក្លិបបានប្រាប់ទៅកីឡាកររូបនេះថា ពួកគេនឹងចុះកុងត្រាយកភ្លាម បើសិនគេមិនបន្ដកុងត្រាថ្មីជាមួយ ​Bayern Munich និងទុករហូតដល់ផុតកុងត្រានារដូវក្ដៅឆ្នាំក្រោយ ហើយលែងមានតម្លៃខ្លួន (Free Transfer) ។

ខ្សែបម្រើ Leon Goretzka 
ខ្សែបម្រើ Leon Goretzka 

ជាការពិតណាស់ វាជារឿងសមហេតុផលដែល Real Madrid ត្រូវរកខ្សែបម្រើថែម ដោយសារ Luka Modric វ័យ៣៥ឆ្នាំ បានបន្ដកុងត្រាថ្មីតែមួយរដូវកាលទៀត ហើយ Toni Kroos វ័យ៣១ឆ្នាំ សង្ឃឹមថានឹងបន្ដលេងឲ្យក្លិបតែ ២រដូវកាលទៀតប៉ុណ្ណោះ។ តែទោះយ៉ាងណា ក្លិបស្ដេចសប្រហែលជាមិនអាចនាំយក Goretzka មកក្នុងឆ្នាំនេះទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

Toni Kroos និង Luka Modric
Toni Kroos និង Luka Modric

Goretzka ជាកីឡាករឆ្នើមមួយរូប បានដើរតួយ៉ាងសំខាន់ទាំងនៅក្នុងក្រុម និងជម្រើសជាតិអាល្លឺម៉ង់។ ហើយបើតាមកាសែតអាល្លឺម៉ង់ Bild បានឲ្យដឹងដែរថា កាលពីខែមិថុនាកន្លងទៅ ក្លិប Bayern Munich ក៏ធ្លាប់ព្យាយាមបន្ដកិច្ចសន្យាថ្មីឲ្យរូបគេដែរ ដើម្បីកុំឲ្យដូច Alaba ក្លាយជាកីឡាករគ្មានតម្លៃខ្លួនទៀត ប៉ុន្ដែត្រូវកីឡាករវ័យ ២៦ឆ្នាំរូបនេះច្រានចោល ហើយបានប្រាប់ទៅទីភ្នាក់ងារផ្ទាល់ខ្លួន ឲ្យចាំទទួលសំណើពីក្លិបផ្សេងៗ។

ខ្សែបម្រើ Leon Goretzka 
ខ្សែបម្រើ Leon Goretzka 

ការសែតខាងលើបន្ដថា ​Real Madrid មិនមែនជាក្លិបតែមួយគត់ដែលចាប់អារម្មណ៍លើ Goretzka នោះទេ គឺនៅមានក្រុម ​Manchester United ដែលនឹងអាចបាត់បង់ Paul Pogba នារដូវក្ដៅនេះ ឬ រដូវក្ដៅឆ្នាំក្រោយ ដូច្នេះពួកគេត្រូវតែស្វែងរកកីឡាករមកពង្រឹងតំបន់បម្រើថែម៕

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T