កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ មានការថ្លែងការណ៍ពិសេសមួយបានបញ្ជាក់ឲ្យដឹងថាលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In បានសម្រេចប្រកាសតែងតាំងក្រុម BTS ក្នុងនាមជា បេសកជនពិសេស ចូលរួមក្នុងមហាសន្និបាតលើកទី៧៥ របស់ អង្គការសហប្រជាជាតិ (UN) តំណាងវប្បធម៌ និងយុវជនជំនាន់ក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់មនុស្សជំនាន់ក្រោយ នៅទូទាំងពិភពលោក ហើយក៏ដោយសារ BTS គឺជាអ្នកតំណាងរបស់កូរ៉េ ដែលត្រូវបានគេទទួលស្គាល់ច្បាស់ពីភាពជោគជ័យរបស់ពួកគេ ក្នុងការផ្សព្វផ្សាយវប្បធម៌កូរ៉េទៅកាន់ពិភពលោកឲ្យបានស្គាល់កាន់តែទូលំទូលាយ ហើយក៏ជាកិត្តិយសដែលពួកគេក៏ត្រូវបានតែងតាំង ជាបេសកជនពិសេស លើកនេះ។
គួរបញ្ជាក់ផងដែរថា BTS នឹងត្រូវចូលរួមក្នុងមហាសន្និបាតរបស់ UN ក្នុងគោលបំណងដើម្បីបញ្ជូនសារនៃក្ដីសង្ឃឹម ដល់យុវជនទាំងអស់ជុំវិញពិភពលោក ហើយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា ការតែងតាំងនេះធ្វើឡើង ដើម្បី «លើកកម្ពស់ការយល់ដឹងអំពីរបៀបវារៈពិភពលោក ជាឧទាហរណ៍ការអភិវឌ្ឍប្រកបដោយចីរភាពដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាពង្រឹងអំណាចការទូតជាសកលនៅទូទាំងពិភពលោក»។
ជាមួយនឹងការចេញផ្សាយបទ Permission to Dance ក្រុម BTS បានបង្កប់នូវសារលួងលោមចិត្ត និងថែមទាំងបញ្ចូលភាសាកាយវិការ ផ្ដល់ក្តីសង្ឃឹមតាមរយៈសារប្រកបទៅដោយភាពសុខដុមរមនា ក្នុងចំណោមមនុស្សដែលមានសាវតាខុសគ្នា ក្នុងគោលដៅដើម្បីប្រទេសជាតិ យកឈ្នះលើរោគរាតត្បាតតាមរយៈសាមគ្គីភាព និងការងារជាក្រុម។
ក្នុងនាមជាអ្នកតំណាងពិសេសនេះ រដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា BTS នឹងដើរតួនាទីយ៉ាងសំខាន់ តំណាងឲ្យប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេសកជនរបស់ប្រធានាធិបតី ក្នុងបរិបទ កូវីដ១៩ ព្រោះពួកគេបានសាងឥទ្ធិពលវិជ្ជមានខ្លាំង ថែមទាំងបានបញ្ជ្រាបនូវក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រទូទាំងពិភពលោក៕
សូមអបអរសាទរដល់បុរសអស្ចារ្យទាំង ៧ នាក់ ចំពោះការតែងតាំងពិសេសនេះ!
ប្រភព ៖ Koreaboo