ទើបតែប្រកាសថាឆ្លងកូវីដសោះ មិនបានប៉ុន្មាន Pat បង្ហាញលទ្ធចុងក្រោយចេញមកបែបនេះ

//s9.kh1.co/6c/6cbca0981323ba129186233b9f267f32240cb41e.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ភ្ញាក់ផ្អើលនឹងលទ្ធផលដែលបង្ហាញថា តារាស្រី Pat Napapa ឆ្លងកូវីដ១៩ មិនបានយូរប៉ុន្មានផង តារាស្រីរូបនេះ ស្រាប់តែចេញមកបញ្ជាក់ពីការធ្វើតេស្ត្តសាជាថ្មីម្ដងទៀត បង្ហាញថានាងមិនបានឆ្លងជំងឺនេះនោះទេ

ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវដ៏ច្របូកច្របល់ទៀតហើយនៅក្នុងសិល្បៈកម្សាន្ត បន្ទាប់ពី តារាស្រី Pat Napapha បានប្រកាសដំណឹងមួយនៅលើបណ្ដាញសង្គម បង្ហាញពីលទ្ធផលធ្វើតេស្តបញ្ជាក់ថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ទន្ទឹមនឹងការបង្ហាញពីពេលវេលានៃការធ្វើសកម្មភាពរបស់នាងនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនបានយូរប៉ុន្មាន តារាស្រីរូបនេះ ស្រាប់តែចេញមកបង្ហាញជាផ្លូវការម្ដងទៀតនូវលទ្ធផលពីការធ្វើតេស្តសាជាថ្មី  បញ្ជាក់ថានាងមិនបានឆ្លងមេរោគនោះទេ ប៉ុន្តែរូបនាងត្រូវធ្វើចត្តាឡីស័ក រយៈពេល ៧ ថ្ងៃ ថែមទៀត។ 

យ៉ាងណាមិញ នេះគឺជាការធ្វើតេស្តលើកទី ៤ ដែលបានបង្ហាញថា នាងមិនបានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានជូនដំណឹងនៃការធ្វើតេស្តចំនួន ៣ លើក ដែលបានបង្ហាញពីលទ្ធផលមិនដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អាចនិយាយបានថាវាគឺដំណឹងល្អសម្រាប់នាង និងគ្រួសារក៏ដូចជាហ្វេនៗទាំងឡាយ ដែលបានឃើញអាយដលរបស់ខ្លួនជៀសផុសពីជំងឺដ៏សាហាវមួយនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T