ឆន្ទៈរៀងខ្លួន! បានអាវលេខ ៤ នៅ R.Madrid ភ្លាម Alaba បានថ្លែងពីអារម្មណ៍របស់ខ្លួនថា...

//s9.kh1.co/6e/6e9d9c20357b03f261acbf40290895dfaf220190.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Alaba ប្រាប់ថា គាត់គឺមិនចង់ឱ្យគេយកខ្លួនទៅប្រៀបធៀបជាមួយអតីតប្រធានក្រុមនោះទេ

បរទេស៖ កាលពីថ្ងៃ ពុធ ម្សិលមិញក្លិប Real Madrid បានបង្ហាញខ្លួនកីឡាករ David Alaba ជាផ្លូវការ, ខណៈខ្សែការពារសញ្ជាតិ អូទ្រីស បានចេញមុខពន្យល់ពីមូលហេតុដែលគាត់ចង់ផ្លាស់មកកាន់ក្លិបយក្សនៅរដ្ឋធានី អេស្ប៉ាញ មួយនេះ, ជារួមនៅពេលនេះគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការប្រកួតប្រជែងនៅលើទឹកដីថ្មី ក្រោយចាកចេញពីក្លិប Bayern Munich

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ David Alaba
   កីឡាករ David Alaba

ជាការពិតណាស់ Alaba បានទទួលតំណែងអាវលេខ របស់កីឡាករ Sergio Ramos ប៉ុន្តែគាត់បានលើកឡើងថា គាត់គឺមិនចង់ឱ្យគេយកគាត់ទៅប្រៀបធៀបជាមួយនឹងអតីតប្រធានក្រុមរូបនោះទេ។

   កីឡាករ David Alaba និងលោក Perez
   កីឡាករ David Alaba និងលោក Perez

ថ្លែងនៅក្នុងសន្និសិទការសែត Alaba បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំបាននិយាយទៅក្លិបអំពីរឿងនោះ។ ពួកគេបានផ្តល់លេខមួយដែលខ្ញុំចង់បាន។ ខ្ញុំមិនគិតថា វានឹងមានរឿងអ្វីផ្សេងក្រៅពីនេះទៀតឡើយ។ ខ្ញុំដឹងថា លេខមួយនេះគឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ក្លិប ហើយវាក៏នឹងជាកត្តាជួយរុញច្រានកម្លាំងចិត្តឱ្យខ្ញុំបន្ថែមផងដែរ។ វាតំណាងឱ្យភាពខ្លាំង និងជាអ្នកដឹកនាំ។ ខ្ញុំចង់ផ្តល់នូវអ្វីគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមាន តាមរយៈលេខមួយនេះ។ ពិតណាស់ ខ្ញុំមិនបានមកទីនេះដើម្បីប្រៀបធៀបជាមួយអ្នកដ៏ទៃនោះទេ។ ខ្ញុំគឺ David Alaba ហើយខ្ញុំនឹងរក្សាជំហររបស់ David Alaba ជានិច្ច។ ខ្ញុំគឺជាខ្លួនរបស់ខ្ញុំ៕

  កីឡាករ David Alaba
   កីឡាករ David Alaba
   កីឡាករ David Alaba

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T