តារាហូលីវូដ ដ៏ល្បីល្បាញ Brad Pitt និង Angelina Jolie បានចេញដំណើរ ទៅកោះ Galápagos ដើម្បីរៀបចំវិធីភ្ជាប់ពាក្យ ។

តាមព័ត៌មាន ពីគេហទំព័រ emirates បានឲ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២នេះថា លោក Brad Pitt និងនាង Angelina Jolie ព្រមទាំងកូនប្រាំមួយនាក់ របស់ពួកគេ បានធ្វើដំណើរទៅដល់កោះ Galápagos ដែលស្ថិតនៅ ភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិក និងជិះទូកទៅកាន់សណ្ឋាគារដ៏ទំនើប Royal Palm Hotel ដើម្បីរៀបចំវិធីភ្ជាប់ពាក្យ ហើយបើតាមព័ត៌មានពី អាជ្ញាធរខេត្ត បានប្រាប់ ទស្សនាវដ្តី Peopleថា អ្នកទាំងពីរ បានដល់អាកាសយាន្តដ្ឋាន Baltraកាលពីថ្ងៃទី១៨ ខែមេសា រួចធ្វើដំណើរទៅភូមិគ្រឹះ របស់ពួកគេនៅកោះ Galápagos ។

Brad Pitt វ័យ ៤៨ ឆ្នាំ បានធ្វើចិញ្ចៀនភ្ជាប់ពាក្យ យ៉ាងស្អាតមួយវង់ ឲ្យអនាគតភរិយារបស់គាត់ Angelina Jolie ដែលចិញ្ចៀននោះដែរ បានធ្វើឲ្យតារាវ័យ ៣៧ ឆ្នាំ Jolie រំភើបរហូតស្រក់ទឹកភ្នែក ហើយកូនៗទាំងអស់របស់ពួកគេ ក៏សប្បាយចិត្តផងដែរ ដែលមានឪពុក-ម្តាយ និងក្រុមគ្រួសារ ដែល កក់ក្តៅបែបនេះ ។ លើសពីនេះ Jolie បានបង្ហាញចិញ្ចៀនទៅកូនៗ ព្រមទាំងនិយាយថា ជីវិតរបស់នាង ផ្ញើលើ Brad Pitt ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]