ក្លិបផ្សេងកាត់ចិត្តទៅ! ខ្សែបម្រើ Man UTD រូបនេះ នឹងមិនចាកចេញពីក្លិបឡើយ

//s9.kh1.co/ed/eda8d9d6d80a369b4f5f0daad835503c4ca91dd0.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Donny van de Beek នឹងបន្តលេងនៅ Manchester United

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Donny van de Beek បានសម្រេចចិត្តស្នាក់នៅកីឡដ្ឋាន Old Trafford មួយរដូវកាលទៀតដើម្បីព្យាយាមដណ្តើមកៅអីជម្រើសដំបូងឲ្យបានក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ជាការពិតណាស់ ក្នុងរដូវកាលដំបូងរបស់ Van de Beek នៅ Man Utd គឺ រូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលានឡើយ ដោយ រូបគេបានលេងជាជម្រើសដំបូងបានតែបួនប្រកួតប៉ុណ្ណោះ ខណៈ កីឡាករសញ្ជាតិហូលឡងើ ខាងលើ ក៏មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Real Madrid ផងដែរ។

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Van de Beek មិនចង់ចាកចេញពី Man Utd ឡើយ ហើយ គេក៏នឹងមិនបោះបង់ការព្យាយាមដដែល គឺ ខ្លួននឹងខំប្រឹងប្រែងយ៉ាងណាដើម្បីទាក់ចិត្តលោក Solskjaer ឲ្យប្រើប្រាស់គេនៅក្នុងជម្រើសដំបូងនៃការប្រកួត៕

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T