ដឹងអត់ថា ភេសជ្ជៈជាតិអាល់កុលមួយណា ល្អបំផុតសម្រាប់តារានិកររបស់អ្នក?

//s9.kh1.co/84/84a261f86b6f68035c7bbe0f71e97a4692d4bd30.jpeg
យុវវ័យ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចង់បបួលមិត្តភក្ដិ ឬក្រាស់ទៅផឹកមែនទេ? មកដឹងពីភេសជ្ជៈជាតិអាល់កុល ដែលសក្ដិសមខាក្រោមនេះ!

យល់ដឹង៖ ពេលខ្លះការផឹកគ្រឿងស្រវឹង ក៏វាមិនអាក្រក់ទាំងអស់ដែរ ប្រសិនបើយើងចេះគ្រប់គ្រងការផឹក ស្មារតីរបស់ខ្លួនឯង និងកាលៈទេសៈ។ ស្រាខ្លះអាចជួយដល់សុខភាព និងខ្លះទៀតអាចជួយឲ្យមានអារម្មណ៍ធូរស្រាល នៅពេលដែលយើងមានអារម្មណ៍ Stress ឬពេលដែល Crush បដិសេធស្នេហ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះទាំងនេះគឺជា ភេសជ្ជៈដែលមានជាតិអាល់កុលខុសៗគ្នា ដែលសាកសមបំផុតសម្រាប់តារានិកររបស់អ្នក ៖

♈️ Aries (Mar 21 – Apr 19)

Aries អ្នកមានភាពក្លាហាន និងស្វាហាប់ ទោះជាយ៉ាងណាក៏ដោយភាគច្រើន នៅពេលដែលអ្នកបញ្ចប់ការងារអស់ តែងតែធ្វើរឿងឆ្កួតៗ។ ដូច្នេះ Tequila គឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតសម្រាប់អ្នក។

Tequila
Tequila

♉️ Taurus (Apr 20 – May 20)

Taurus តែងតែធ្វើពុតជាអ្នកផឹកបែប High Show ស៊ីវីល័យ ប៉ុន្តែពេលស្រវឹងឡប់ៗ ហើយយំខូចចិត្ត ដើរអោបគេអោបឯងជានិច្ច។ នេះហើយជាមូលហេតុ ដែលស្រាក្រហមគឺជាភេសជ្ជៈអាល់កុល ដែលល្អបំផុតសម្រាប់អ្នក។

ស្រាក្រហម
ស្រាក្រហម

♊️ Gemini (May 21 – Jun 20)

Gemini ចូលចិត្តផឹក តែមិនចង់ស្រវឹងខ្លាំងដែរ ហើយតែងតែចង់ផឹកបានយូរ អស់មួយថូចូលមួយថូ។ ដូច្នេះភេសជ្ជៈមានជាតិអាល់កុលប្រភេទ ស្រាបៀ គឺល្អបំផុតសម្រាប់អ្នក។

ស្រាបៀ
ស្រាបៀ

♒️ Aquarius (Jan 20 – Feb 18)

Aquarius មានពីរប្រភេទ មួយជាអ្នកដឹកនាំក្នុងការផឹក ស្គាល់គ្រប់ស្រា និងទីកន្លែង។ មួយប្រភេទទៀតគឺ Innocent ស្រវឹងបែប យំខូចចិត្ត Drama។ នេះហើយជាមូលហេតុដែល Gin គឺជាភេសជ្ជៈអាល់កុល ដែលល្អបំផុតសម្រាប់អ្នក។

Gin
Gin

♋️ Cancer (Jun 21 – Jul 22)

Cancer អ្នកជាមនុស្សឆាប់រំជួលចិត្តជាទីបំផុត។ ពេលស្រវឹងគឺចូលចិត្តសើចឡូឡា បន្ទាប់មកក៏យំ បែបរៀបរាប់ប្រាប់គេឯង។ នេះហើយជាមូលហេតុដែល White Wine គឺជាភេសជ្ជៈមានជាតិអាល់កុលដែលល្អបំផុត សម្រាប់អ្នក។

White Wine
White Wine

♓️ Pisces (Feb 19 – Mar 20)

Pisces ជាមនុស្សដែលចូលចិត្តកំដរគេផឹក ពេល Sad។ តែពេលបានផឹកស្រវឹងហើយ គឺពិបាកមើលជាងអ្នកដែលឲ្យគេកំដរទៀត។ នេះហើយជាមូលហេតុដែល Jagermeister គឺជាភេសជ្ជៈអាល់កុល ដែលល្អបំផុតសម្រាប់អ្នក។

Jagermeister
Jagermeister

♌️ Leo (Jul 23 – Aug 22)

Leo ចូលចិត្តធ្វើជាអ្នកដឹកនាំ ក្នុងការផឹក។ បើចង់ដឹងថា គួរទៅផឹកនៅទីណា សូមសួរ Leo ចុះព្រោះហាងណាក៏ស្គាល់ ហើយណែនាំគេឲ្យចូលដែរ។ នេះហើយជាមូលហេតុដែល ស្រាវីស្គីគឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតរបស់អ្នក។

ស្រាវីស្គី
ស្រាវីស្គី

♍️ Virgo (Aug 23 – Sep 22)

Virgo រឹងមាំណាស់ មិនសូវស្រវឹងខ្លាំងទេ។ តែងតែជាអ្នកដែលត្រូវគេហៅទៅកំដរផឹក តែបើបានផឹកហើយ ផឹកច្រើនជាងអ្នកហៅទៀត។ នេះហើយជាមូលហេតុដែល Baileys ជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតរបស់អ្នក។

Baileys
Baileys

♎️ Libra (Sep 23 – Oct 22)

Libra ជាតារានិករមានមន្តស្នេហ៍ និងចូលចិត្តផឹកបែបស្រីស្អាតប្រុសស្អាត ប៉ុន្តែកុំមើលពេលស្រវឹងគឺតាប៉ែតែម្ដង។ បើស្រីៗវិញ យំស្រែកច្រៀងដូចនៅ Concert ។ ដូច្នេះ Vodka គឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតសម្រាប់អ្នក។

Vodka
Vodka

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius តែងតែធ្វើដូចជាមិនចេះផឹក និងប្រកែកជានិច្ច។ តែកុំសួរ គ្រឿងស្រវឹងមួយណាក៏ស្គាល់ និងស្គាល់គ្រប់ទីកន្លែងផឹកទៀត។ ដូច្នេះ Scotch គឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតសម្រាប់អ្នក។

Scotch
Scotch

♑️ Capricorn (Dec 22 – Jan 19)

Capricorn មិនសូវចូលចិត្តផឹកប៉ុន្មានទេ ពោលគឺយកការសិក្សាជាធំ។ ប៉ុន្តែគេសង្កេតឃើញថា មិនដែលបាត់មុខ ពេលដែលមានកម្មវិធីផឹកទេ។ ដូច្នេះ Breezer គឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតសម្រាប់អ្នក។

Breezer
Breezer

♏️ Scorpio (Oct 23 – Nov 21)

Scorpio តែងតែមានវត្តមាន ក្នុងការផឹកជានិច្ច គឺមិនដែលបាត់មុខទេ។ ចូលចិត្តផឹកបែប High តិចៗ និងសុភាព Innocent តែពេលស្រវឹងហើយ គឺចាប់មិនឈ្នះ។ ដូច្នេះ Absinthe គឺជាភេសជ្ជៈមានជាតិអាល់កុលល្អបំផុតសម្រាប់អ្នក។

Absinthe
Absinthe

ប្រភព: revivezone 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T