របៀបដែលតារានិករនីមួយៗញ៉ែ តាមរយៈការផ្ញើសារ

//s9.kh1.co/00/002f517e2bbcb5ccc6d83ba296d7a8919d7b9667.jpeg
យុវវ័យ

 ២២-កក្កដា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! តារានិករនីមួយ មានរបៀបនៃការចែចង់ តាមរយៈការផ្ញើសារមិនអន់ទេ! មកដឹងទាំងអស់គ្នាខាងក្រោមនេះ!

យល់ដឹង៖ តើអ្នកចង់ដឹងទេថា តារានិករនីមួយៗនឹងផ្ញើសារអ្វីមកឲ្យអ្នក នៅពេលដែលពួកគេមានចិត្ត ហើយចាប់ផ្ដើមចង់ញ៉ែអ្នកនោះ? ពួកគេមានរបៀបផ្សេងៗគ្នា ទៅតាមតារានិករនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះខាងក្រោមនេះយើង នឹងបង្ហាញអ្នកអំពី​របៀបដែលតារានិករនីមួយៗ ញ៉ែតាមរយៈការផ្ញើសារ ពេលដែលពួកគេអៀនម្ដងៗ ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ ពួកគេសរសេរទ្វេដង និងសរសេរជាប់មិនឲ្យដាច់ទេ នៅពេលការសន្ទនាកំពុងតែជក់ ព្រោះពួកគេមិនចង់ឲ្យការសន្ទនាជាមួយអ្នកបញ្ចប់ទេ។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលពួកគែកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ ពួកគេផ្ញើ emoji សើចរាប់លានទៅឲ្យអ្នក ឬក៏ meme កំប្លែងៗផ្សេងៗ ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលឲ្យ អ្នកនិយាយថាគួរឲ្យអស់សំណើច និងពេញចិត្តក្នុងការសន្ទនាជាមួយអ្នក។

♊️ Gemini (May 21 – Jun 20)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ ពួកគេផ្ញើនូវជាមួយ emoji បេះដូង ដើម្បីផ្ដល់សញ្ញាប្រាប់ពីអារម្មណ៍របស់ពួកគេ ឲ្យអ្នកដឹងជានិច្ច។ ពួកគេមិននិយាយអ្វីច្រើនក្រៅពីបេះដូងទេ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពួកគេភាគច្រើនមិនសូវផ្ញើសារទេ​ ប៉ុន្តែជំនួសឱ្យការផ្ញើសារ ពួកគេ add ឬ follow អ្នកនៅលើបណ្តាញសង្គម និងចូលទៅ like រូបភាព វីដេអូរបស់អ្នកទាំងអស់ ទាំងអ្នកចាប់ផ្ដើមលេងដំបូង ដើម្បីឲ្យអ្នកផ្ញើសារទៅអរគុណ។

♌️ Leo (Jul 23 – Aug 22)

នៅពេលដែលពួកគេកំពុងញ៉ែ តាមរយៈការផ្ញើសារនោះ គឺពួកគេតែងតែផ្ញើបញ្ជី ដែលពោរពេញទៅដោយបទចម្រៀង ដែលបញ្ជាក់ពីអារម្មណ៍ ធ្វើឱ្យពួកគេគិតពីអ្នក និយាយទៅគឺបទស្នេហា តែងតែផ្ញើមកហើយ។

♍️ Virgo (Aug 23 – Sep 22)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេនឹងផ្ញើសារមកអ្នក ដើម្បីនិយាយអំពីកម្មវិធីដែលពួកគេកំពុងមើល និងចូលចិត្ត និងរាល់កម្មវិធីដែល អ្នកបានស្នើឲ្យពួកគេមើល។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេតែងតែផ្ញើរូប Selfie របស់ពួកគេដោយផ្ទាល់ទៅឲ្យអ្នក ជំនួសដោយការបង្ហោះវាទៅក្នុង story របស់ពួកគេហើយសង្ឃឹមថាអ្នកនឹងបានឃើញ និងចូលចិត្តវាផងដែរ។

♏️ Scorpio (Oct 23 – Nov 21)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេផ្ញើរសារទៅអុ្នកមុនរាល់ថ្ងៃ ពីព្រោះពួកគេមិនអាចរង់ចាំការនិយាយជាមួយអ្នកបានទេ ហើយពួកគេតែងតែផ្ញើដូចជា Good Morning ជារៀងរាល់ព្រឹកផងដែរ។

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេតែងតែ Reply Story អ្នករាល់ថ្ងៃ បង្ហាញការសរសើរអំពីរូបរាង បុគ្គលិកលក្ខណៈ និងសកម្មភាពដែលអ្នកបានធ្វើប្រចាំថ្ងៃ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេសួរអ្នកមួយលានសំណួរ អំពីថ្ងៃរបស់អ្នកជារៀងរាល់ថ្ងៃ ហើយចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតរបស់អ្នក ដោយសួរអ្នកសូម្បីតែអ្វីដែលតូចតាចក៏ដោយ។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេផ្ញើវីដេអូ Tiktoks និង meme ជាច្រើនដើម្បីធ្វើឱ្យអ្នកសើចខ្លាំង ពីព្រោះគេតែងតែចង់ឲ្យអ្នកសប្បាយ និងឃើញស្នាមញញឹមអ្នកជានិច្ច។

♓️ Pisces (Feb 19 – Mar 20)

នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេតែងតែផ្ដល់យោបល់កំប្លែងៗ គួរឱ្យចង់សើច និងនិយាយរៀងរ៉ាវជាច្រើនអំពីអ្នកនិងគេ ហើយព្យាយាមនិយាយអ្វីដែលមានភាពវិជ្ជមាន ឲ្យអ្នកសប្បាយចិត្តជានិច្ច។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T