មកស្គាល់ក្រុមជម្រើសជាតិត្រៀមប្រកួតកីឡាអូឡាំពិក ដែលកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុត ខណៈប្រេស៊ីលឈរលេខ២

//s9.kh1.co/01/016c9373e8656597e349879a2eb5487af524abf5.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់ក្រុមជម្រើសជាតិត្រៀមប្រកួតកីឡាអូឡាំពិក ដែលមានតម្លៃខ្លួនកីឡាករថ្លៃជាងគេបំផុត ខណៈប្រេស៊ីលឈរលេខ២។

បរទេស៖ ក្រុមជម្រើសជាតិអេស្ប៉ាញ ជាក្រុមបាល់ទាត់ដែលមានតម្លៃខ្លួនកីឡាករបូកបញ្ជូលគ្នា ថ្លៃជាងក្រុមនានាដែលមកចូលរួមព្រឹត្ដិការណ៍កីឡាអូឡាំពិកនៅក្នុងប្រទេសជប៉ុន ដែលជាព្រឹត្ដិការណ៍កីឡារធំមួយ ត្រូវបានគេរៀបចំឡើងរៀងរាល់៤ឆ្នាំម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង ក្រុមជម្រើសជាតិអេស្ប៉ាញ
រូបតំណាង ក្រុមជម្រើសជាតិអេស្ប៉ាញ

យោងតាមគេហទំព័រ Transfermarkt បានឲ្យដឹងថាតម្លៃខ្លួនសរុបរបស់ក្រុមកីឡាករអេស្ប៉ាញ មានរហូតដល់ទៅ ៤៨៧លានផោនឯណោះ (ឬប្រមាណ ៦៦៣លានដុល្លារអាមេរិក)។ ប៉ុន្ដែតាមពិតទៅ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ បើពិចារណាលើកីឡាករចំនួន ៩រូបដែលមានតម្លៃខ្លួនខ្ពស់ ក្នុងចំណោមកីឡាករនៃក្រុមគោជល់អេស្ប៉ាញចំនួន ១៥រូប។

Pedri 
Pedri 

ក្នុងនោះរាប់បញ្ជូលទាំងកីឡាករឆ្នើម២រូប គឺខ្សែបម្រើ Pedri មកពីក្រុម Barca ដែលមានតម្លៃខ្លួន ៧២លានផោន និងខ្សែប្រយុទ្ធស្លាប Mikel Oyarzabal មកពីក្រុម Real Sociedad ដែលមានតម្លៃខ្លួន ៦៣លានផោន។ នៅមានកីឡាករសំខាន់ៗមួយចំនួនទៀតដូចជា Dani Olmo និង Pau Torres មានតម្លៃប្រមាណ ៤៥លានផោនដូចគ្នា ខណៈ Carlos Soler និង Mikel Merino មានតម្លៃខ្លួនប្រមាណ ៣៦លានផោនដូចគ្នា។

រូបតំណាង ក្រុមជម្រើសជាតិប្រេស៊ីល
រូបតំណាង ក្រុមជម្រើសជាតិប្រេស៊ីល

ដោយឡែក ជម្រើសជាតិប្រេស៊ីលឈរនៅលំដាប់ទី២ ដោយក្រុមកីឡាករមានតម្លៃខ្លួនសរុប ៣១៥លានផោន (ឬប្រមាណ ៤២៩ដុល្លារអាមេរិក) និងមានកីឡាករ Richarlison ជាកីឡាករមួយរូបមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងក្រុម គឺប្រមាណ ៤៩.៥លានផោន។ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ ឈរនៅលំដាប់ទី៣ ដោយក្រុមកីឡាករមានតម្លៃខ្លួនសរុប ១១១លានផោនប៉ុណ្ណោះ អាចនិយាយបានថា ទាបជាងក្រុមអេស្ប៉ាញដល់ទៅ ៤ដង៕

រូបតំណាង ក្រុមជម្រើសជាតិអាល្លឺម៉ង់
រូបតំណាង ក្រុមជម្រើសជាតិអាល្លឺម៉ង់
តារាតម្លៃខ្លួនសរុបរបស់ក្រុមកីឡាករ នៃក្រុមជម្រើសជាតិទាំង១០
តារាតម្លៃខ្លួនសរុបរបស់ក្រុមកីឡាករ នៃក្រុមជម្រើសជាតិទាំង១០

ប្រភពthesun

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T