ដើម្បីក្រុម! មានដឹងអត់ថាតារាឆ្នើមរបស់ អង់គ្លេស រូបនេះស៊ូលេងទាំងបាក់ឆ្អឹងជំនីកាលនៅ Euro ២០២០

//s9.kh1.co/d9/d935d0c148d2a842f46a2f4eb0e1a4685d6e6751.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Luke Shaw ស៊ូលេងទាំងបាក់ឆ្អឹងជំនីកាលនៅ Euro ២០២០

អឺរ៉ុប៖ កីឡាករ Luke Shaw បានចូលលេងឱ្យក្រុម អង់គ្លេស ទាំងបាក់ឆ្អឹងជំនីនៅក្នុងព្រឹត្តិការណ៍ European Championship ២០២០, ខណៈរបួសរបស់គាត់មួយនេះបានកើតឡើងកំលុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ, មុនពេលក្រុម តោកំណាចទាំង ៣ ទទួលបានកៅអីឡើងទៅកាន់វគ្គផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luke Shaw
  កីឡាករ Luke Shaw

ខ្សែការពារស្លាបឆ្វេងរបស់ក្រុម Manchester United គឺជាផ្នែកមួយដ៏សំខាន់របស់ អង់គ្លេស ក្នុងនោះគាត់ពិតជាបានបង្ហាញទម្រង់លេងយ៉ាងល្អគួរឱ្យកត់សម្គាល់ រហូតដល់បានជួយឱ្យក្រុម តោកំណាច ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ, ប៉ុន្តែជាអកុសលពួកគេបានចាញ់ក្រុមជម្រើសជាតិ អ៊ីតាលី នៅក្នុងវគ្គកាត់សេចក្តីបាល់ ១១ ម៉ែត្រ។

  កីឡាករ Luke Shaw
  កីឡាករ Luke Shaw

ជាការពិតណាស់ Shaw ពិតជាបង្ហាញទម្រង់លេងល្អគួរឱ្យចាប់អារម្មណ៍មែនទែន ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរថែមទៀត គឺថាគាត់បានបន្តលេងទាំងបាក់ឆ្អឹងជំនី កំលុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងក្រុម អាល្លឺម៉ង់, ហើយការតស៊ូរបស់គាត់បានជួយឱ្យក្រុម តោកំណាច យកឈ្នះទៅលើក្រុម ឥន្ទ្រីដែក ក្នុងលទ្ធផល ២ ទល់នឹង ០៕

  កីឡាករ Luke Shaw
  កីឡាករ Luke Shaw

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T