ខ្ញីចាស់ កាន់តែហឹរ! ទោះអាយុច្រើន Jay Chou ត្រឹមតែ ៤ឆ្នាំចុងក្រោយ រកលុយច្រើនជាង ៣០០លានដុល្លារ

//s9.kh1.co/38/3890c74c30c34a647093e88ff0d4b5ab2e73da60.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងប្រុស Jay Chou បានចំណូលបានយ៉ាងច្រើនដោយសារវីដេអូចម្រៀង និងសកម្មភាពការប្រគុំតន្រ្តីទេសចរណ៍។

តៃវ៉ាន់៖ កាលពីថ្មីៗនេះ នៅលើទស្សនាវដ្តី Fortune China បានចុះផ្សាយ ចំណាត់ថ្នាក់នៃសិល្បៈករ មានឈ្មោះបោះសម្លេង ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល អ្នកឈរនៅលើគេក្នុងបញ្ជីនោះគឺតារាសម្តែង និងចម្រៀង Jay Chou ដែលរកប្រាក់បានរហូតទៅដល់ ២,១៥ ពាន់លានយ័ន (ច្រើនជាង ៣៣០ លានដុល្លារ) ដែលបាននាំមុខតារាចាស់វស្សា Zhou Xun ដែលរកចំណូលបាន ១,៦៦ ពាន់លានយ័ន(ច្រើនជាង ២៥០ លានដុល្លារ) ក្នុងរយៈពេលដូចគ្នា។ 

នេះបើយោងតាមគេហទំព័រ Todayonline សកម្មភាពការប្រគុំតន្រ្តីទេសចរណ៍ ជាប់ៗគ្នា គឺជាប្រភពចំណូលចម្បងរបស់តារាប្រុសរូបនេះ។ ជាមួយគ្នានេះ ស្ថិតិនេះបានបង្ហាញថា តារាប្រុសវ័យ ៤២ឆ្នាំរូបនេះ បានសម្តែង ៤២ ការប្រគុំតន្រ្តីទោលរបស់លោក នៅប្រទេសចិន ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ជាមួយនឹងការលក់សំបុត្រដាច់គ្មានសល់ ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម​៖

Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T