វីដេអូស្តែងៗ អាជ្ញាធរខេត្តព្រះសីហនុ ជួយសង្គ្រោះមនុស្ស ក្នុងហេតុការណ៍ឆេះទូកកណ្តាលសមុទ្រ

//s9.kh1.co/bd/bdd5f0bfe3c971da72eaa3712248dad24f705d48.jpg
សង្គម

 ២១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

វីដេអូស្តែងៗ អាជ្ញាធរខេត្តព្រះសីហនុ ជួយសង្គ្រោះមនុស្ស ក្នុងហេតុការណ៍ឆេះទូកកណ្តាលសមុទ្រ

ខេត្តព្រះសីហនុ៖ ពិតជារន្ធត់ណាស់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ មានហេតុការណ៍ករណីឆេះទូកដឹងអីវ៉ាន់ ពីភូមិដើមថ្កូវ (ឡទឹកត្រី) ដែលមានប្រជាពលរដ្ឋជិះនៅលើទូកនោះចំនួន ១១នាក់ ក្មេងនាក់។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ពិសាល មិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពពីម្ចាស់ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ក្រោយពីបានទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្គ្រោះអ្នកនៅលើទូក ដោយបានស្រង់អ្នករងគ្រោះបានទាំង១១នាក់ តែជាអកុសលមានអ្នកប្រជាពលរដ្ឋម្នាក់ ឈ្មោះហ៊ីង ស្រស់ អាយុ៥០ឆ្នាំ មកពីភូមិដើមថ្កូវ បានស្លាប់បាត់បង់ជីវិត៕

គួរជម្រាបផងដែរថា ទូកដែលលិចខាងលើជាទូកដឹកបន្លែ ហើយត្រូវបានឆាបឆេះ នៅថ្ងៃទី២១ កក្កដានេះ ដែលបណ្តាលឱ្យមនុស្សចំនួនម្នាក់ បានបាត់បង់ជីវិត និង ៦នាក់ទៀត បានរងរបួស។ ចំពោះករណីឆេះទូកកណ្តាលសមុទ្រនេះ បានកើតឡើងនៅវេលាម៉ោង ១០៖២០ នាទីព្រឹក ស្ថិតនៅចំនុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

មនុស្សលោតចូលទឹក 
មនុស្សលោតចូលទឹក 
មនុស្សលោតចូលទឹក 
មនុស្សលោតចូលទឹក 
អាជ្ញាធរមកជួយសង្គ្រោះមនុស្យ
អាជ្ញាធរមកជួយសង្គ្រោះមនុស្យ
មនុស្សលោតចូលទឹក 
មនុស្សលោតចូលទឹក 

សូមចុចលីង ខាងក្រោម ដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/pisal.mithona.3/posts/2900096166870643

https://www.facebook.com/pisal.mithona.3/posts/2900096166870643

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T