នៅក៏មិនដឹងថាបានលេងឬអត់! កីឡាកររបស់ Liverpool រូបនេះផ្ទេរទៅលេងនៅ Porto ហើយ

//s9.kh1.co/3a/3a2fdcfb68398f78dd0f516ea6000539df924c49.jpeg
កីទ្បា

 ២១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើរបស់ Liverpool ម្នាក់នឹងផ្ទេរទៅ Porto

អង់គ្លេស៖ ខ្សែបម្រើ Marko Grujic នៃក្លិបហង្សក្រហម Liverpool បានប្រកាសចែកផ្លូវជាមួយក្លិបដោយផ្ទេរទៅក្លិប Porto ឯ ប្រទេស ព័រទុយកាល់ ក្នុងតម្លៃ១៤លានដុល្លារ បន្ទាប់ពីទៅលេងខ្ចីបាន១រដូវកាលនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

កីឡាករសញ្ជាតិស៊ែរប៊ីរូបនេះត្រូវភាគីលោកគ្រូបង្វឹក Jurgen Klopp បើកទ្វារឲ្យចាកចេញទើបគេបានចាកចេញពីទីលានហ្វឹកហាត់របស់ ក្លិប Liverpool នៅឯប្រទេសអូទ្រីសនិងធ្វើដំណើរមកព័រទុយកាល់តែម្ដង។

ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

ប៉ុន្តែបន្ថែមពីលើថ្លៃផ្ទេរ១៤លានដុល្លារនេះ Liverpool ក៏បានដាក់លក្ខខណ្ឌថាបើ Grujic ផ្ទេរទៅក្លិបផ្សេងនាពេលអនាគតគឺ ក្លិបនឹងទទួលបានប្រាក់ចំណែកថ្លៃផ្ទេរនោះ១០ភាគរយ។

ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

Grujic គឺជាកីឡាករដំបូងគេដែល Klopp បានទិញយកគឺតាំងពីឆ្នាំ២០១៦ ដោយគេផ្ទេរពីក្លិប Red Star Belgrade ក្នុងតម្លៃខ្លួន៧លានដុល្លារដោយនៅរដូវកាលដំបូងគេបង្ហាញខ្លួនបាន៨ប្រកួត ហើយនៅរដូវកាលទី២ គេលេងបាន៦ប្រកួត បន្ទាប់មកក៏ត្រូវ Liverpool ដាក់ឲ្យក្លិបផ្សេងខ្ចីជើងជាបន្តបន្ទាប់ ដោយក្នុងនោះមាន Cardiff City កាលពីឆ្នាំ២០១៨ បន្ទាប់មកគេក៏ទៅលេងនៅ Hertha Berlin ចំនួនពីររដូវកាល។

ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

ការពិត Liverpool ត្រូវលក់ Marko Grujic តាំងពីរដូវកាលមុនប៉ុន្តែក្លិប Porto បានដាក់សំណើសុំខ្ចីជើង។ពេលទៅលេងនៅព័រទុយកាល់ ខ្សែបម្រើរូបនេះចូលលេងបាន៣៦ប្រកួត រកបាន២គ្រាប់ និងបានជួយឲ្យក្រុមរបស់លោកគ្រូ Sergio Conceicao បានឡើងមកដល់វគ្គ៨ក្រុមពាន Champions League ទៀតផង៕

ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T