ប្រយ័ត្នដេកយំ! មនុស្សស្រី ដាច់ខាតកុំផ្ញើអនាគត និងក្តីសុខ ទៅលើមនុស្សប្រុសបែបនេះឱ្យសោះ

//s9.kh1.co/d3/d3924dadd89545dbdbb11d2da6c3ee5d1ebed5aa.jpg
នារី

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីគ្រប់រូប ដាច់ខាតកុំរំពឹងថា នៅពេលដែលអ្នក ផ្ញើអនាគតលើមនុស្សប្រុស ដែលមានលក្ខណៈសម្បត្តិទាំងនេះ ហើយអ្នកអាចនឹងទទួលបានសេចក្តីសុខឱ្យសោះ។

យល់ដឹង៖ មុននឹងសម្រេចចិត្ត ថានឹងជ្រើសនរណាម្នាក់ មកធ្វើជាដៃគូជីវិត ឬចង់ផ្ញើអនាគត និងក្តីសុខ ទៅលើគេនោះ មនុស្សស្រីគ្រប់រូប គួរតែមានការពិរចារណា និងមើលឱ្យបានល្អិតល្អន់ ជាមុនសិន ព្រោះអនាគត និងសុភមង្គលរបស់អ្នក គឺត្រូវពឹងផ្អែក​ ទៅលើដៃគូជីវិត របស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ត្រូវមើលទៅលើអត្តចរិត ឬលក្ខណៈសម្បត្តិ របស់មនុស្សប្រុស ហើយមិនមែនទៅមើល ត្រឹមតែរូបសម្រស់ នៅខាងក្រៅទេ ព្រោះអ្វីដែលអ្នកទាំងអស់គ្នា ត្រូវចំណាយពេលវេលា នៅជាមួយអស់មួយជីវិតនោះ គឺជាអត្តចរិតរបស់គេ បែបនេះហើយ ទើបមនុស្សស្រី កុំចេះតែផ្ញើអនាគតលើគេឱ្យសោះ។

មនុស្សប្រុសដែលមានលក្ខណៈសម្បត្តិទាំងនេះ មនុស្សស្រីកុំរំពឹង ថានឹងផ្ញើអនាគតលើគេបានឱ្យសោះ៖

១. ជាមនុស្សប្រុសចូលចិត្តពឹងផ្អែកទៅលើអ្នកដទៃ

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី មុននឹងអ្នក សម្រេចចិត្តជ្រើសរើសនរណាម្នាក់ ដើម្បីឱ្យអ្នក ផ្ញើអនាគតលើគេនោះ ដាច់ខាតអ្នកកុំជ្រើសរើសមនុស្សប្រុស ដែលធ្វើអ្វីមួយ តែងតែពឹងផ្អែក ទៅលើអ្នកដទៃឱ្យសោះ ព្រោះមនុស្សប្រុស ដែលមានលក្ខណៈសម្បត្តិបែបនេះ គឺមិនអាចឱ្យអ្នក ពឹងផ្អែកលើគេ នៅថ្ងៃអនាគតបាននោះទេ ដោយសារតែសូម្បីតែខ្លួនគេ គេនៅតែមិនអាច ពឹងលើខ្លួនឯងបានផងនោះ។

២. ជាមនុស្សប្រុសដែលមានការផ្លាស់ប្តូរអារម្មណ៍លឿន

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលតែងតែផ្លាស់ប្តូរអារម្មណ៍លឿន គឺមិនសាកសមនឹងឱ្យមនុស្សស្រី ធ្វើការសម្រេចចិត្ត ផ្ញើអនាគតលើបានឡើយ ព្រោះថាបើអ្នក សម្រេចចិត្តផ្ញើអនាគត ទៅលើគេហើយនោះ អ្នកច្បាស់ជារស់នៅ ដោយភាពនឿយហត់ជាមិនខាន ដោយសារតែអ្នក នឹងត្រូវរៀនសម្របខ្លួន ទៅតាមអារម្មណ៍របស់គេ លើសពីនេះ ជីវិតនាពេលអនាគតរបស់អ្នក ច្បាស់ជារស់នៅដោយ គ្មានថ្ងៃមានក្តីសុខជាមិនខាន។

៣. មានទម្លាប់ត្អូញត្អែរ

រូបតំណាង
រូបតំណាង

ដាច់ខាតកុំធ្វើការសម្រេចចិត្ត ផ្ញើអនាគតទៅលើមនុស្សប្រុស ដែលចូលចិត្តមានទម្លាប់ត្អូញត្អែរឱ្យសោះ ព្រោះមនុស្សប្រុសដែលមានលក្ខណៈសម្បត្តិបែបនេះ គឺតែងតែជាមនុស្សប្រុសដែលកំសាក មិនព្យាយាមរកដំណោះស្រាយ តែបែរជាអង្គុយត្អូញត្អែរ ពីបញ្ហាដែលកើតមានទៅវិញ នេះហើយដែលវាអាចបញ្ជាក់បានថា មនុស្សប្រុសដែលមានទម្លាប់ត្អូញត្អែរ គឺជាមនុស្សប្រុស ដែលមិនសាកសម នឹងឱ្យមនុស្សស្រីផ្ញើអនាគត និងក្តីសុខលើគេបាននោះទេ។

៤. មានចិត្តចង្អៀត

រូបតំណាង
រូបតំណាង

មនុស្សស្រីចាំតែសង្កេតមើលទៅ ថាមនុស្សប្រុសដែលមានចិត្តចង្អៀត តែងតែជាមនុស្សប្រុស ដែលអាត្មានិយម មិនចេះគិតពីអារម្មណ៍ របស់មនុស្សជុំវិញខ្លួនទេ ទើបជាហេតុ ដែលមនុស្សប្រុស ដែលមានចិត្តចង្អៀត គឺមិនសាកសមនឹងឱ្យមនុស្សស្រីធ្វើការសម្រេចចិត្ត ផ្ញើអនាគត និងសេចក្តីសុខ ទៅលើមនុស្សប្រុសបែបនេះបានឡើយ។

៥. ជាមនុស្សប្រុស ដែលបានតែនិយាយ តែមិនដែលធ្វើបាន

រូបតំណាង
រូបតំណាង

មនុស្សស្រីកុំមានការរំពឹង និងមានក្តីសង្ឃឹមខ្ពស់ ឱ្យសោះថា នៅពេលដែលអ្នកផ្ញើអនាគត និងក្តីសុខខ្លួន​ឯង ទៅលើមនុស្សប្រុស ដែលជាមនុស្សដែលបានតែនិយាយផ្អែមល្ហែម ប៉ុន្តែមិនដែលបង្ហាញតាមរយៈទង្វើ ហើយអ្នកនឹងអាច ទទួលបានក្តីសុខ និងសុភមង្គលឱ្យសោះ ព្រោះការដែលគេ មានលក្ខណៈសម្បតិ្តបែបនេះ វាអាចបង្ហាញ ឱ្យអ្នក បានឃើញ យ៉ាងច្បាស់ហើយថា មនុស្សប្រុសម្នាក់នោះ គឺគេគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឱ្យអ្នក ផ្ញើអនាគត និងក្តីសុខអ្នក លើគេបាននោះទេ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T