រាងមានសាច់បន្ដិចមែន! ​តែស្លៀកពាក់បែបនេះ​ មេីលទៅ​ ​ស៊ូ​ ស៊ីរីកា​ ចេញរាង Goal សាហាវ

//s9.kh1.co/19/198b84bca64576e67cc418124b4f7f818c1b5f86.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កញ្ញា ស៊ូ ស៊ីរីកា គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មថោន។ ហើយសព្វថ្ងៃ នាងក៏កំពុងទទួលបានការគាំទ្រច្រើនពីសំនាក់ហ្វេនៗ ទៅលើបទចម្រៀងល្បីៗរបស់នាងផងដែរ។

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រឡងក្នុងកម្មវិធី The Voice Cambodia កាលពីប៉ុន្មានឆ្នាំមុន បច្ចុប្បន្ន កញ្ញា ស៊ូ ស៊ីរីកា ក៏បានក្លាយជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មថោន។ ហើយសព្វថ្ងៃ នាងក៏កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗ ទៅលើបទចម្រៀងពីរោះៗល្បីៗរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីស្ទីលតុបតែងខ្លួនរបស់តារាស្រីម្ចាស់បទ «ជំនូន» រូបនេះវិញ យើងឃើញថា ជារឿយៗពីមួយថ្ងៃទៅមួយថ្ងៃ ស៊ូ ស៊ីរីកា តែងតែផ្លាស់ប្ដូរស្ទាយ៍ថ្មីៗ ប្លែកៗ មិនឲ្យហ្វេនៗសាំភ្នែកនោះឡើយ។ ទោះបីជានាងមានសាច់ទ្រលុកទ្រលន់ មិនសូវស្លីមដូចគេផ្សេងក៏ពិតមែន តែហ្វេនៗនៅតែសរសើរពីនាងជាហូរហែ។

ជាពិសេស តាមរយៈរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ យើងឃើញថា ស៊ូ ស៊ីរីកា ពិតជាមានរាង Goal ដែលគ្រប់គ្នាចង់បានមែន ព្រោះធ្លាប់តែឃើញពីមុននាងមានរាងធាត់បន្តិច តែដោយសារនាងឧស្សាហ៍ហាត់ប្រាណជាញឹកញាប់ ទើបតារាស្រីរូបនេះ អាចទទួលបានរាងដ៏គួរឲ្យទាក់ទាញបែបនេះទៅ។ ហើយនៅពេលនាងស្លៀកពាក់បែបជារ៉ូបរឹបបែបនេះថែមទៀត មើលទៅចេញរាងស្អាតខ្លាំងតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T