អ្នកវិទ្យាសាស្ត្រទើបបង្ហាញលទ្ធផល ពីពពួកវីរុសនៅមានជីវិត កកជាប់ក្នុងទឹកកក អស់រយៈពេលជិត១.៥ម៉ឺនឆ្នាំ នៅតំបន់ខ្ពង់រាបទីបេ ប្រទេសចិន

//s9.kh1.co/1a/1ac890219000b41136952c7c44cb18274d44ab14.jpg
បច្ចេកវិទ្យា

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វីរុសបួនក្នុងចំណោមវីរុសទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដោយសហគមន៍វិទ្យាសាស្ត្រ។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រដែលសិក្សាផ្ទាំងទឹកកក បានរកឃើញពពួកវីរុសដែលមានអាយុកាលជិត១៥,០០០ឆ្នាំ ក្នុងសំណាកទឹកកកចំនួន២ ដែលយកមកពីតំបន់ខ្ពង់រាបទីបេ ក្នុងប្រទេសចិន។ ភាគច្រើននៃវីរុសទាំងនោះ ដែលនៅមានជីវិតរស់រានដោយសារតែភាពកក គឺមិនដូចក្រុមវីរុសដែលមាននៅពេលសព្វថ្ងៃនោះទេ។ ការរកឃើញនេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Microbiome ហើយវាអាចជួយអ្នកវិទ្យាសាស្ត្រឲ្យយល់ដឹង ពីរបៀបដែលពពួកវីរុសបានវិវត្តរាប់សតវត្សរ៍មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការសិក្សានេះ អ្នកវិទ្យាសាស្ត្រក៏បានបង្កើតវិធីសាស្ត្រសម្អាតអាល់ត្រាថ្មី នៃការវិភាគអតិសុខុមប្រាណនិងវីរុសនៅក្នុងទឹកកក ដោយមិនធ្វើឲ្យប៉ះពាល់ដល់ពួកវា។ ផ្ទាំងទឹកកកទាំងនេះត្រូវផ្ដុំឡើងជាបន្តបន្ទាប់ ហើយរួមជាមួយធូលីនិងឧស្ម័ន ហើយវីរុសជាច្រើនក៏បានកកជាប់នៅក្នុងនោះដែរ។

ក្រុមអ្នកស្រាវជ្រាវបានវិភាគស្នូលទឹកកក ដែលត្រូវយកមកតាំងពីឆ្នាំ២០១៥ ពីកាតឹបទឹកកក Guliya នៅភាគខាងលិចប្រទេសចិន។ ស្នូលទាំងនេះត្រូវបានប្រមូល នៅទីតាំងរយៈកម្ពស់ខ្ពស់ ៦,៧០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ស្នូលទឹកកកមានផ្ទុកស្រទាប់ជាច្រើន ដែលវាបានផ្ដុំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកស្រាវជ្រាវបានកំណត់ថា ទឹកកកនេះមានអាយុកាលជិត១៥,០០០ឆ្នាំ ដោយប្រើបច្ចេកទេសទាំងថ្មីនិងចាស់ ដើម្បីកំណត់។

ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ

នៅពេលដែលពួកគាត់វិភាគលើទឹកកក ពួកគាត់បានរកឃើញកូដហ្សែន ចំពោះវីរុសចំនួន៣៣។ វីរុសបួនក្នុងចំណោមវីរុសទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដោយសហគមន៍វិទ្យាសាស្ត្រ។ ប៉ុន្តែយ៉ាងហោចណាស់ ចំនួន២៨នៃពពួកវីរុសទាំងនេះ គឺជាប្រភេទថ្មី។ ប្រហែលចំនួនពាក់កណ្ដាលនៃពួកវា ហាក់ដូចជានៅមានជីវិត នៅពេលដែលពួកវាបានកក។

ការប្រៀបធៀបមូលដ្ឋានទិន្នន័យទាំងនោះបានបង្ហាញថា វីរុសចំនួនបួននៃស្នូលកាតឹបទឹកកក Guliya ត្រូវបានគេកំណត់អត្តសញ្ញាណពីមុន ហើយមកពីសែស្រឡាយវីរុស ដែលជាធម្មតាចម្លងបាក់តេរី។ ការវិភាគរបស់អ្នកស្រាវជ្រាវបានបង្ហាញថា វីរុសទាំងនេះទំនងជាមានប្រភពពីដីនិងរុក្ខជាតិ មិនមែនពីមនុស្សឬសត្វទេ ដោយផ្អែកលើទាំងបរិស្ថាន និងមូលដ្ឋានទិន្នន័យនៃមេរោគដែលគេស្គាល់៕

ប្រភព: Phys.org

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T