គួរឲ្យអាណិតណាស់​ Zheng Shuang រៀបរាប់ពីជីវិតធ្លាក់ខ្លួន ក្រោយពីរឿងអាស្រូវបោះបង់កូនចោល

//s9.kh1.co/b1/b19009210e64ec089c18a96ec78028ffa31cccd5.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អស់រយៈពេលកន្លះឆ្នាំទៅហើយ បន្ទាប់ពីអតីតតារាស្រី Zheng Shuang បានប្រឈមមុខនឹងរឿងអាស្រូវ ដែលធ្វើឲ្យជីវិតរបស់នាងនៅពេលបច្ចុប្បន្ននេះ​ កំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង

ចិន៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដានេះ យោងតាមទំព័រ Sina បានរាយការណ៍ថា អតីតតារាសម្ដែងស្រី Zheng Shuang បានបន្តបង្ហោះសារលិខិតសុំការអភ័យទោសពីទីភ្នាក់ងារគ្រប់គ្រង ដោយសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនទាំងអស់ នឹងព្រមទទួលស្តាប់ការពិត ពីរូបនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ អតីតតារាស្រីរូបនេះ បាននិយាយថា៖ 

 ខ្ញុំពិតជាសុំទោសដោយភាពស្មោះត្រង់បំផុត សូមផ្តល់ឱកាសឱ្យខ្ញុំដើម្បីបកស្រាយគ្រប់រឿងទាំងអស់។ ខ្ញុំប្តេជ្ញាចិត្តថា នឹងចំណាយពេលវេលាដែលនៅសល់ក្នុងជីវិតរបស់ខ្ញុំព្យាយាមបង្កើតស្នាដៃល្អៗ ផ្តល់អ្វីដែលល្អបំផុតសម្រាប់សង្គម ។

Zheng Shuang

មិនត្រឹមតែប៉ុណ្ណោះ នាងបានបន្តទៀតថា៖ 

ហូបចុកបានតិចណាស់។ ហើយនៅពេលដែលខ្ញុំបានមកដល់អាមេរិក ខ្ញុំមានតែអាវ៥ និងខោ ២គូតែប៉ុណ្ណោះ។ ខ្ញុំមិនហ៊ានទិញទៀតទេ សូម្បីតែក្រដាសបង្គន់ក៏ខ្ញុំត្រូវសន្សំដែរ។ កាលពីលើកមុន ខ្ញុំរស់នៅដោយមានការគាំទ្រពីមិត្តភក្តិទាំងអស់។ ប្រភពប្រាក់ចំណូលពីគ្រួសារខ្ញុំក៏ត្រូវបានរារាំង ដោយធ្លាក់ចូលទៅក្នុងការប្រមូលផ្ដុំនៃបំណុលរាល់ថ្ងៃនេះ ។

Zheng Shuang

យ៉ាងណាមិញ​ នៅក្នុងសារលិខិតស្នើសុំជំនួយពី Zheng Shuang បាននិយាយថា បច្ចុប្បន្ននេះ នាងកំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាកនៅឯសហរដ្ឋអាមេរិក ខណៈពេលដែលប័ណ្ណធនាគារទាំងអស់ត្រូវបានបិទ ហើយរាល់ថ្ងៃនេះ នាងកំពុងប្រឈមមុខនឹងការហៅទូរស័ព្ទ ពីការទារសំណងពី ដៃគូរបស់នាង។

កន្លងមកនេះ Zheng Shuang ធ្លាប់បានសារភាព និងអង្វរសុំឱកាស ដើម្បីបំភ្លឺបញ្ជាក់ពីព័ត៌មាន មិនល្អអំពីនាង ហើយថែមទាំងយល់ព្រមទទួលយករាល់មតិយោបល់ របស់មនុស្សគ្រប់គ្នា ជាពិសេស នាងក៏បានស្នើឱ្យអតីតមិត្តប្រុសរបស់នាង បញ្ឈប់ការយាយី និងធ្វើឲ្យខូចខាតដល់កេរ្តិ៍របស់នាង។ 

គួររំលឹកផងដែរថា អតីតតារាសម្ដែងស្រី Zheng Shuang ធ្លាប់មានរឿងអាស្រូវកាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ ពាក់ព័ន្ធនឹង«ការពពោះជំនួស និងការរំលូតកូន» ដែលបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ថែមទាំងត្រូវបង់លុយរាប់លានដុល្លាដើម្បីសងគេ ទៀតផង៕  

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T