មនុស្សសរុប១០នាក់ នៅខេត្តកោះកុង ស្លាប់នៅផ្ទះដោយសារកូវីដ ក្រោយមិនព្រមមកទទួលការព្យាបាល

//s9.kh1.co/56/56e34690f882c5abad446da29f862f0d38e2a80e.jpg
សង្គម

 ២១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន មនុស្សសរុប១០នាក់នៅខេត្តកោះកុង ស្លាប់ដោយសារកូវីដ ក្រោយមិនព្រមមកទទួលការព្យាបាល

កោះកុង ÷ ជាដំណឹងមរណទុក្ខ និងជារឿងដ៏សែនសោកស្តាយមួយផងដែរ ដោយគិតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង មានចំនួន២០នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺ១០នាក់បានស្លាប់នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបានមកធ្វើការសង្គ្រោះនិងព្យាបាលតាមលក្ខណៈបច្ចេកទេសក្នុងមន្ទីរពេទ្យឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញរឿងនេះបានធ្វើអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួននៅពុំទាន់យល់ច្បាស់អំពីជំងឺកូវីដ-១៩  និងពុំបានយល់ពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងមានការភ័យខ្លាចក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំងមិនព្រមយកសាច់ញាតិដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រមអោយទៅសម្រាកព្យាបាលនៅតាមមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ ។

អាស្រ័យដូចដែលជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានរោគសង្ស័យឫផ្ទុកមេរោគកូវីដ-១៩ មេត្តាអញ្ជេីញទៅទទួលសេវាការព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សកម្មភាពក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
សកម្មភាពក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
សកម្មភាពក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
សកម្មភាពក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
សកម្មភាព ក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
សកម្មភាព ក្រុមគ្រូពេទ្យកំពុងតែលើកសាកសព
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T