គិតម៉េចដែរ? Cannavaro ថា រយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ម្នាក់នេះនឹងក្លាយជាអ្នកចាំទីល្អបំផុតលើលោក

//s9.kh1.co/60/604312154c2b8e99a98565a1bab4504ca54a8acb.jpg
កីទ្បា

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Cannavaro ថា រយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ម្នាក់នេះនឹងក្លាយជាអ្នកចាំទីល្អបំផុតលើលោក។

អឺរ៉ុប៖ អតីតកីឡាករជម្រើសជាតិអ៊ីតាលីលោក Fabio Cannavaro បានព្យាករណ៍ថា​ Gianluigi Donnarumma នឹងក្លាយជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក ក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Gianluigi Donnarumma
 Gianluigi Donnarumma

ជាការពិតណាស់ អ្នកចាំទីវ័យ ២២ឆ្នាំរូបនេះ បានដើរតួរយ៉ាងសំខាន់ ក្នុងការជួយក្រុមជម្រើសជាតិអ៊ីតាលឈ្នះជើងឯក EURO 2020 ពោលបន្ទាប់ពីអាចរារាំងការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្ដាច់ព្រ័ត្រ របស់កីឡាករអង់គ្លេស Jadon Sancho និង Bukayo Saka ។ មិនតែប៉ុណ្ណោះ Donnarumma បានជាប់ជាកីឡាករល្អបំផុតប្រចាំព្រឹត្ដិការណ៍ទៀតផង។

លោក Cannavaro
លោក Cannavaro

លោក Cannavaro វ័យ ៤៧ឆ្នាំបាននិយាយចំពោះ Donnarumma បែបនេះថា៖

ខ្ញុំភ្ញាក់ផ្អើល ដែលមុនការប្រកួត EURO មានអ្នកខ្លះគិតថា Donnarumma គ្រាប់តែជាអ្នកចាំទីធម្មតាម្នាក់។ តាមពិតទៅវាមិនដូច្នោះទេ វាគ្រាប់តែជាសមត្ថភាពរបស់គាត់ក្នុងវ័យ ២២ប៉ុណ្ណោះ គាត់នឹងក្លាយជាអ្នកចំទីល្អដាច់គេ ក្នុងរយៈពេល១០ ទៅ ១៥ឆ្នាំខាងមុខ។

លោក Cannavaro
Gianluigi Donnarumma
Gianluigi Donnarumma

គួរបញ្ជាក់ដែរថា ពេលនេះ  Donnarumma បានទៅចូលរួមក្លិប PSG ជាផ្លូវការហើយ នៅក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្រោយចាកចេញពីក្លិបនៅឯទឹកដីកំណើត AC Milan ៕

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T