គិតម៉េចដែរ? លោក Stan Collymore ជឿថាកីឡាករ Liverpool រូបនេះអាចក្លាយជាគ្រូបង្វឹកនាពេលអនាគត

//s9.kh1.co/1d/1d4a4278501a76c227593cd9ff43d84ceb72fbaf.jpeg
កីទ្បា

 ២១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Collymore ថា Henderson អាចក្លាយជាគ្រូបង្វឹកនាពេលអនាគត

អង់គ្លេស៖ មានព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា ប្រធានក្រុម Jordan Henderson អាចនឹងចាកចេញពី Liverpool នៅរដូវក្ដៅនេះបន្ទាប់ពីការចរចាបន្តកុងត្រាមានភាពយឺតយ៉ាវនិងពុំមានផ្លែផ្កាដែលធ្វើឲ្យអនាគតរបស់គេពិតជាស្រពេចស្រពិល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jordan Henderson
ខ្សែបម្រើ Jordan Henderson

ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបតាំងពី១០ឆ្នាំមុន និងបានពាក់ស្លាកប្រធានក្រុម Liverpool តាំងពីឆ្នាំ២០១៥ដោយស្នងតំណែងអតីតខ្សែបម្រើ Steven Gerrard ដែលក្លាយជាគ្រូបង្វឹករបស់ក្លិប Rangers ។

អតីតខ្សែបម្រើ Steveb Gerrard និង Jordan Henderson 
អតីតខ្សែបម្រើ Steveb Gerrard និង Jordan Henderson 

ទន្ទឹមគ្នានោះអតីតខ្សែប្រយុទ្ធនៅ Liverpool គឺលោក Stan Collymore ចង់ឲ្យគេស្នាក់នៅបន្តរហូតដល់ចូលនិវត្តន៍និងជឿជាក់ថា Henderson គួរតែបានក្លាយជាគ្រូបង្វឹករបស់ក្លិបនាពេលអនាគតទៀតផង។

ខ្សែបម្រើ Jordan Henderson
ខ្សែបម្រើ Jordan Henderson



លោក Collymore បានថ្លែងថា៖

Jordan Henderson ត្រូវតែទទួលបានកុងត្រាថ្មីនៅ Liverpool ហើយវាគួរតែមានលក្ខខណ្ឌដែលធ្វើឲ្យគេអាចក្លាយជាគ្រូបង្វឹកមួយតំណែងទៀតដូច្នេះគេអាចមានលទ្ធភាពឡើងមកធ្វើជាគ្រូបង្វឹកបានក្រោយចូលនិវត្តន៍។ គេជាវីរបុរសនៅក្លិបនេះនិងមានឥទ្ធិពលខ្លាំងណាស់ដល់កីឡាករក្នុងក្រុម។ Henderson មានភាពឈ្លាវឆ្លាតនិងមានភាពជាអ្នកដឹកនាំ។

លោក Stan Collymore 
លោក Stan Collymore
លោក Stan Collymore

ប៉ុន្តែយ៉ាងណាមិញ បេក្ខភាពគ្រូបង្វឹកដែលអ្នកគាំទ្រចង់ឲ្យស្នងតំណែងពី Jurgen Klopp គឺលោកគ្រូបង្វឹក Steven Gerrard

លោក Steven Gerrard 
លោក Steven Gerrard 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T