ក្រោយមានព័ត៌មានថា ទិញតែវ៉ាក់សាំងចិន មិនទិញវ៉ាក់សាំងអាមេរិក លោកជំទាវ ឱ វណ្ណឌីន ចេញមុខបកស្រាយបែបនេះ​

//s9.kh1.co/9e/9ebacf1e1764885379d2ed8086a4caba8d815e18.jpg
សង្គម

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយមានព័ត៍មានថាទិញតែវ៉ាក់សាំងចិន មិនទិញវ៉ាក់សាំងអាមេរិក លោកជំទាវ ឱ វណ្ណឌីន ចេញមុខបកស្រាយបែបនេះ​

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រោយពីលេចលឺព័ត៌មានថា ប្រទេសកម្ពុជា ទិញវ៉ាក់សាំងការពារកូវីដ១៩​ តែពីសាធារណរដ្ឋប្រជាមានិតចិន ហើយមិនទិញវ៉ាក់សាំងពីអាមេរិក ស្រាប់តែនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​ បានចេញមុខមកបកស្រាយបំភ្លឺនូវចម្ងល់ និង ការលើកឡើងទាំងនោះភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនចង់រកវ៉ាក់សាំងពីប្រទេសដទៃនោះទេ តែរកទិញមិនបាន។ លោកជំទាវ បានបន្ថែមទៀតថា ប្រទេសដែលផលិតវ៉ាក់សាំងខ្លះ អាត្មានិយម ផលិតវ៉ាក់សាំងបាន គឺទុកចាក់តែពលរដ្ឋខ្លួនឯង។

លោកជំទាវ ឱ វណ្ណឌីន បានចោទជាសំនួរថា៖ អ្នកខ្លះសួរថា ហេតុអ្វីបានជាទៅទិញវ៉ាក់សាំងតែពីចិន ម៉េចក៏អាមេរិកអីមិនទិញ? មិនមែនមិនចង់ទិញទេ តែទិញវាមិនបាន។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងទៀតថា បើមិនទិញវ៉ាក់សាំងពីចិន ទៅទិញពីណា។ បើប្រទេសធំៗមួយចំនួន គាត់ផលិតមក គាត់ចាក់ជូនប្រជាពលរដ្ឋគាត់សិន គាត់អត់មានលក់ទៅឱ្យប្រទេសណា គាត់ចាក់ឱ្យប្រពលរដ្ឋគាត់សិនហ្នឹង។

លោកជំទាវ អះអាងបន្ថែមទៀតថា វ៉ាក់សាំងរបស់ចិនទាំងពីរ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសកម្ពុជា គឺសុទ្ធតែមានប្រសិទ្ធភាព ដូចវ៉ាក់សាំងដទៃទៀតផងដែរ។ មុននឹងសម្រេចអនុញាតិដាក់ឱ្យប្រើប្រាស់បន្ទាន់នោះ វ៉ាក់សាំងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ដូចវ៉ាក់សាំងផ្សេងទៀត គឺវ៉ាក់សាំងទាំងនេះ គឺត្រូវបានអង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើប្រសិទ្ធភាព និង សុវត្ថិភាពនៃវ៉ាកសាំងរួចហើយ៕

លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន
វ៉ាក់សាំងចិន
វ៉ាក់សាំងចិន
វ៉ាក់សាំងចិន
វ៉ាក់សាំងចិន
វ៉ាក់សាំងចិន
វ៉ាក់សាំងចិន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T