ក្រុម BTS ត្រូវបានប្រធានាធិបតីកូរ៉េ Moon Jae-in តែងតាំងជាអ្នកតំណាងពិសេស

//s9.kh1.co/11/117c743f4d537bdb53a90409c646da4ad90cdcbc.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមតារាចម្រៀងកូរ៉េ BTS ពេលនេះត្រូវបាន ប្រធានាធិបតីកូរ៉េ លោក Moon Jae-in តែងតាំងជាអ្នកតំណាងពិសេស របស់លោកសម្រាប់ប្រទេសកូរ៉េទាំងមូល!

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS ត្រូវបានតែងតាំងជាអ្នកតំណាងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជាពិសេសស ម្រាប់ជំនាន់ និងវប្បធម៌នាពេលអនាគត ដោយគ្មាននរណាម្នាក់ ក្រៅពីប្រធានាធិបតីកូរ៉េខាងត្បូងគឺលោក Moon Jae-in ខ្លួនលោកឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS និងប្រធានធបតីកូរ៉េ
BTS និងប្រធានធបតីកូរ៉េ

នៅថ្ងៃទី ២១ ខែ កក្កដា នេះវាត្រូវបានគេប្រកាសថា លោកប្រធានាធិបតី បានសម្រេចចិត្តធ្វើការតែងតាំងពិសេស ដោយពិចារណាលើការរីកចម្រើនយ៉ាងឆាប់រហ័ស របស់មនុស្សជំនាន់ក្រោយ នៅទូទាំងពិភពលោក ដោយសារក្រុម BTS ជារូបតំណាងកូរ៉េទូទាំងពិភពលោក ដែលត្រូវបានគេទទួលស្គាល់ភាពជោគជ័យរបស់ពួកគេ ក្នុងការផ្សព្វផ្សាយវប្បធម៌កូរ៉េ ពួកគេត្រូវបានគេតែងតាំងជាបេសកជនពិសេស តែម្តង។

BTS និងប្រធានធបតីកូរ៉េ
BTS និងប្រធានធបតីកូរ៉េ

ទន្ទឹមនឹងនេះ ពួកគេនឹងចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៥ ដើម្បីបញ្ជូនសារនៃក្តីសង្ឃឹម និងការលួងលោមដល់យុវជន នៅទូទាំងពិភពលោក ដែលការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងដើម្បី លើកកម្ពស់ការយល់ដឹងអំពីរបៀបវារៈពិភពលោក ឧទាហរណ៍ការអភិវឌ្ឍប្រកបដោយចីរភាព ដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាពង្រឹងអំណាចការទូតរបស់ប្រទេស នៅទូទាំងពិភពលោក។

BTS
BTS

នៅពេលការចេញផ្សាយ លើកចុងក្រោយរបស់ BTS សម្រាប់បទ «Permission to dance» ឲ្យមានសារលួងលោមចិត្ត និងថែមទាំងបញ្ចូលភាសារកាយវិការនោះ ការិយាល័យបន្តទៀតថាការសម្រេចចិត្ត គឺសំខាន់ជាងសារនៃក្តីសង្ឃឹម របស់សារភាពសុខដុមរមនា ក្នុងចំណោមមនុស្សដែលមានសាវតាខុសគ្នា។

BTS
BTS

ជាពិសេស គោលដៅរបស់ប្រទេសជាតិ ក្នុងការយកឈ្នះលើរោគរាតត្បាត តាមរយៈការសាមគ្គីភាព និងការងារជាក្រុម ហើយការិយាល័យសង្ឃឹមថា BTS នឹងដើរតួយ៉ាងសំខាន់ ក្នុងការតំណាងឱ្យប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាប្រេសិត ឬអ្នកតំណាងឲ្យប្រធានាធិបតី ជាពិសេសនៅក្នុងសម័យកូវីដ១៩ ខណៈដែលពួកគេ បានផ្សព្វផ្សាយសារនៃក្តីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រទូទាំងពិភពលោក អស់ជាច្រើនមកហើយ៕

BTS
BTS

សូមអបអរសាទរ ដល់ក្រុម BTS នូវបុរសទាំង ៧ នាក់ដ៏អស្ចារ្យនេះ!

ប្រភព : Naver

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T