អត់ទាន់ស្កប់ស្កល់ទៀត! PSG គ្រោងជះ ៥០លានចរចាយកតារាឆ្នើមរបស់ Man UTD រូបនេះ

//s9.kh1.co/ba/ba09f4021c072152ae146b0c073c510fa3c0790b.jpg
កីទ្បា

 ២១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

PSG គ្រោងជះ ៥០ លានចរចាយក Pogba របស់ Man UTD

បរទេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិប Paris Saint-Germain កំពុងសម្លឹងចង់បានខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United កីឡាករ Paul Pogba នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ជាការពិតណាស់ កីឡាករវ័យ ២៨ ឆ្នាំកំពុងឈានចូលដល់រដូវកាលចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយ Man UTD ហើយ, ប៉ុន្តែទោះបីជាក្រុមបិសាចក្រហមចង់រក្សារូបគេទុកក៏ដោយ ក៏រហូតមកដល់ពេលនេះរូបគេមិនទាន់បានយល់ព្រមលើកិច្ចព្រមព្រៀងណាមួយនៅឡើយដែរ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

អ្នកចាត់ការលោក Mauricio Pochettino នៅតែមានគំនិតសុទិដ្ឋិនិយមក្នុងការនាំចូលកីឡាករថ្មីមកបន្ថែមទៀត បន្ទាប់ពីក្លិបអ្នកមានបារាំងបានសម្រេចកិច្ចព្រមព្រៀងជាមួយការនាំយកកីឡាករមួយចំនួនរួចហើយក្តី ក្នុងនោះមានកីឡាករ Gianluigi Donnarumma, Sergio Ramos, Georginio Wijnaldum និង Achraf Hakimi

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

បើយោងតាមការចុះផ្សាយរបស់ការសែត Daily Mirror បានឱ្យដឹងថា ក្លិប PSG កំពុងរំពឹងថានឹងអាចទទួលបានទឹកប្រាក់យ៉ាងហោចណាស់ ៥០ លានផោន ឬស្មើនឹង (៦៨ លានដុល្លាអាមេរិក) ពីការលក់កីឡាកររបស់ខ្លួនមួយចំនួនចេញ, បន្ទាប់មកពួកគេអាចប្រើទឹកប្រាក់ទាំងអស់នេះដើម្បីទិញ Pogba នៅក្នុងរដូវក្តៅនេះ៕

ប្រភពSports Mole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T