ពេលភ័យម្ដងៗ តារានិករនីមួយៗមានឫកពារបែបណា?

//s9.kh1.co/4a/4a1baacc3566721563b19719888beabd388b60f1.jpeg
យុវវ័យ

 ២១-កក្កដា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

ចង់ដឹងដែរទេថា នៅពេលដែលភ័យ តើតារានិករនីមួយៗនឹងធ្វើបែបណា?

យល់ដឹង៖ មកដឹងពីអារម្មណ៍ នៅពេលដែល តារានិករនីមួយៗមានឫកពារបែបណា នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ខាងក្រោមនេះ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេប្រែជានិយាយច្រើនណាស់។ ពួកគេមិនខ្វល់ទេ គឺដឹងតែនិយាយ ឲ្យបាត់ភ័យ។ ហើយពួកគេច្រើននិយាយចេញ នូវពាក្យដែលព្យាយាម ធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេតែងតែលេងសក់ខ្លួនឯងជានិច្ច។ ពួកគេញញឹមមិនឈប់ សើចនឹងរាល់រឿងកំប្លែងរបស់អ្នកទាំងអស់ ដែលអ្នកបានប្រាប់។ 

♊️ Gemini (May 21 – Jun 20)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេតែងព្រងើយកន្តើយនឹងអ្នកជានិច្ច។ ពួកគេច្រើនទៅនិយាយ ជាមួយមនុស្សគ្រប់គ្នានៅជុំវិញអ្នក ហើយធ្វើដូចជាមិនមានអ្នកនៅទីនោះ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ផ្ទៃមុខរបស់ពួកគេ ប្រែទៅជាក្រហម ហើយបែកញើសយ៉ាងខ្លាំង។ ភាពភ័យខ្លាចរបស់ពួកគេ ត្រូវបានសរសេរ នៅលើមុខរបស់ពួកគេ ឲ្យអ្នកបានដឹងតែម្ដង។

♌️ Leo (Jul 23 – Aug 22)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេសម្លឹងមើលអ្នកមិនឈប់ ហើយថែមទាំងខាំបបូរមាត់របស់ខ្លួនឯងទៀតផង។ ពួកគេសង្ឃឹមថា អ្នកនឹងយល់ពីសញ្ញា ដែលពួកគេកំពុងតែបង្ហាញ និងដឹងពីអារម្មណ៍របស់ពួកគេ។

♍️ Virgo (Aug 23 – Sep 22)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេសម្លឹងមើលអ្នករៀងយូរបន្តិច ហើយពួកគេផ្តល់ការសរសើរតិចតួចដល់អ្នក។ ម៉្យាងទៀតអ្វីគ្រប់យ៉ាងដែលពួកគេកំពុងនិយាយ ហាក់ដូចជាបង្ខំខ្លួនឯង។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេញញឹម លេងសើចច្រើន ហើយទឹកមុខរបស់ពួកគេ ប្រែជាក្រហមភ្លាមៗ។ ម៉្យាងទៀតពួកគេមានឫកពារ លេងច្រើនធ្វើដូចជាក្មេងតូច ធ្វើឲ្យអ្នកមើលដឹងតែម្ដង។

♏️ Scorpio (Oct 23 – Nov 21)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេរវើរវាយ និយាយភ្លេចៗ។ ពួកគេមិនហ៊ានប្រើក្រសែភ្នែក មើលចំភ្នែករបស់អ្នកនោះទេ ហើយពួកគេនឹងចាកចេញពីបន្ទប់មួយនោះ នៅពេលដែលអ្នកដើរចូល។

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក

ពួកគេនិយាយ លេងសើចច្រើន។ ពួកគេនិយាយរឿងកំប្លែងជាច្រើន ដើម្បីព្យាយាម ធ្វើយ៉ាងណាកុំឲ្យមានភាពស្ងៀមស្ងាត់ ដូច្នេះវាទើបអ្នក និងពួកគេមិនមានការ Awkward នឹងគ្នា។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក គឺពួកគេនិយាយត្រលប់ត្រឡិន ស្ដាប់មិនយល់ ហើយតែងស្ដាយក្រោយនូវអ្វីដែលពួកគេនិយាយជានិច្ច។ ពួកគេភ័យពេកក្នុងការនិយាយជាមួយអ្នក ទើបក្លាយជាបែបនេះ។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេភ្លាត់ស្នៀតលើពាក្យរបស់ពួកគេ ហើយនិយាយឡើងវិញដដែលៗរហូត។ ពួកគេភ័យពេក ក្នុងការគិត ហើយធ្វើឲ្យអ្នកមើលដឹងយ៉ាងងាយ។

♓️ Pisces (Feb 19 – Mar 20)

នៅពេលដែលពួកគេមានអារម្មណ៍ភ័យ ពេលនៅជិតអ្នក ពួកគេធ្វើពុតថា មាននរណាម្នាក់កំពុងផ្ញើរសារ ឬទូរស័ព្ទមករកពួកគេដូច្នេះទើបពួកគេអាចគេច មិននិយាយជាមួយអ្នកបាន ហើយធ្វើដូចជាមិនបានយកចិត្តទុកដាក់ចំពោះអ្នកទេ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T