រដ្ឋបាលខេត្តព្រះសីហនុ ចុះព័ទ្ធយកសំណាកចល័ត តាមទីតាំងដែលមានហានិភ័យខ្ពស់

//s9.kh1.co/32/327fa47d8dbfc87e14589f62309a7ed54eaebec2.jpg
សង្គម

 ២១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ

ព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃពុធ ទី២១ ខែកក្កដានេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងថា ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ខេត្តព្រះសីហនុ។ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១៩២៣នាក់ ស្រី៩១៦នាក់ និងបានស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះមានស្រី២៨នាក់។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថា វិធានការនេះមានប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លង រដ្ឋបាលខេត្តនឹងជំរុញការអនុវត្តឱ្បបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕

ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
ការចុះយកសំណាកចល័ត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T