អ្នកណាមិនល្បីថា តារាៗទាំងនេះសុទ្ធតែជា Idols កំពូលសម្រស់ប្រចាំផលិតកម្មយក្សទាំង ៤ នៅកូរ៉េ!

//s9.kh1.co/25/25e1a2e74acaffcf553ee7346530e831f9762405.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

Team ប្រុសស្អាតស្រីស្អាតប្រចាំក្រុមហ៊ុនហើយណា អ្នកណាមិនល្បីថា តារាៗទាំងនេះសុទ្ធតែជា Idols កំពូលសម្រស់ ទាំងស្រស់ស្អាត និងស្រស់សង្ហា ប្រចាំផលិតកម្មយក្សទាំង ៤ នៅកូរ៉េ!

កូរ៉េខាងត្បូង ៖ នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ក្រុមហ៊ុនធំដែលជោគជ័យជាងគេ គឺចៀសមិនផុតពីក្រុមហ៊ុនកម្សាន្តធំៗទាំង៤ មានក្រុមហ៊ុន SM Entertainment ក្រុមហ៊ុន YG Entertainment ក្រុមហ៊ុន JYP Entertainment និងអតីតក្រុមហ៊ុន Big Hit Entertainment ដែលបច្ចុប្បន្នជាក្រុមហ៊ុន HYBE

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងភាពជោគជ័យទាំងនេះ យើងសង្កើតឃើញថាក្រុមហ៊ុន Big 4 ខាងលើក្រៅពីមានសិល្បករទោល ក្រុម ដែលមានទេពកោសល្យខ្ពស់ កើបប្រាក់ចំណូលឲ្យក្រុមហ៊ុនរាប់លានហើយនោះ តារាប្រុសស្រីទាំងនេះក៏ជាមុខមាត់តំណាងឲ្យក្រុមហ៊ុន ជាមួយរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហារបស់ពួកគេ។

ហើយចំពោះ Team ប្រុសស្អាតស្រីស្អាត អ្នកណាមិនល្បីថា តារាៗទាំងនេះសុទ្ធតែជា Idols កំពូលសម្រស់ស្រស់ទាំងស្អាត សង្ហា មានមន្តស្នេហ៍ លេចធ្លោជាងគេប្រចាំផលិតកម្មយក្សទាំង ៤ នៅកូរ៉េតែម្ដង។

ជ្រាបច្បាស់ សូមទស្សនាការបង្ហាញខាងក្រោម ៖

១. Idols កំពូលសម្រស់ប្រចាំក្រុមហ៊ុន SM Entertainment

ប្រុសស្អាតស្រីស្អាត ដែលជា Kpop Idols កំពូលសម្រស់ប្រចាំ SM រួមមាន ៖ សមាជិកក្រុម EXO មាន Suho និង Sehun សមាជិកក្រុម Girls' Generation មាន Taeyeon និង Seo Hyun Jin ប្រុសស្អាត Kangta អតីតសមាជិកក្រុម TVXQ គឺ Jaejoong និង Super Junior's Siwon

សិល្បករប្រចាំ SM
សិល្បករប្រចាំ SM

២. Idols កំពូលសម្រស់ប្រចាំក្រុមហ៊ុន YG Entertainment

ប្រុសស្អាតស្រីស្អាត ដែលជា Kpop Idols កំពូលសម្រស់ប្រចាំ YG រួមមាន ៖ BIG BANG's T.O.P, TREASURE's Asahi និង BLACKPINK's Jennie

សិល្បករប្រចាំ YG
សិល្បករប្រចាំ YG

៣.​ Idols កំពូលសម្រស់ប្រចាំក្រុមហ៊ុន JYP Entertainment

ប្រុសស្អាតស្រីស្អាត ដែលជា Kpop Idols កំពូលសម្រស់ប្រចាំ JYP រួមមាន ៖សមាជិកក្រុម Stray Kids មាន Hyunjin និង Felix សមាជិកក្រុម TWICE មាន Tzuyu អតីតសមាជិកក្រុម Miss A គឺស្រីស្អាត Suzy (ពីមុនមាន Rain និងក្រុម 2PM)។

សិល្បករប្រចាំ​ JYP 
សិល្បករប្រចាំ​ JYP 

៤. Idols កំពូលសម្រស់ប្រចាំក្រុមហ៊ុន HYBE

បើនិយាយពី Idols កំពូលសម្រស់ប្រចាំ HYBE នេះ មិនមានអ្នកណាក្រៅពីសិស្សច្បង សិស្សប្អូន ២នាក់នេះទេ នោះគឺ V សមាជិកក្រុម BTS និង Yeonjun សមាជិក្រុម TXT

សិល្បករប្រចាំ HYBE
សិល្បករប្រចាំ HYBE

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T